ខេត្តរតនគិរី៖បុរសម្នាក់បានស្លាប់ភ្លាមៗគួរឱ្យអាណោចអាធ័មដោយសារតែមានការធ្វេសប្រហែសនិងគិតមិនដល់បានយកអង្រឹងទៅចងជាមួយនឹងទូដាក់ខោអាវហើយប្រាសខ្លួនដេកបណ្តាលឱ្យរលំសង្កត់ចំក្បាលបែក។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពពីមន្ត្រីនគរបាលស្រុកលំផាត់បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហេង នូវ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានយកអង្រឹងទៅចងជាប់នឹងទូឈេីមួយ ហេីយក៏បានប្រាសខ្លួនដេកទៅក្នុងអង្រឹងតែជាអកុសលស្រាប់តែទូឈើដ៏ធំមួយនោះបានដួលរលំទាំងកំរោលសង្កត់ពីលេីចំក្បាលបែកបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនៃអធិការស្រុកលំផាត់និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាងបានចុះទៅដល់ធ្វេីការត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យហើយក៏បានប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ ជីវ័ន្ត