ខេត្តកំពង់ចាម ៖ពាក្យចាស់ពោលថាខឹងខុសខឹងខាតពិតជាត្រូវណាស់! ជាក់ស្តែងមានប្តីប្រពន្ធ១គូ ឈ្លោះប្រកែកគ្នារឿងប្តីដើរផឹកសុីហើយប្រពន្ធហាមឃាត់ធ្វើឲ្យប្តីខឹងយ៉ាងខ្លាំងរហូតឈានដល់យកសាំងទៅចាក់ដុតទូកដរបស់ខ្លួនបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចមុខវត្តបុរីសាគរ ព្រែកលីវ ស្ថិតក្នុងភូមិព្រែកលីវទី៤ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។
ហេតុការណ៍នេះបានកើតឡើងនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរកាអា ដឹកនាំដោយលោកវរសេនីយ៍ត្រី ធារី មេប៉ុស្តិ៍រដ្ឋបាលរកាអា ចុះទៅជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។
លោកមេប៉ុស្តិ៍បានឱ្យដឹងថា ចំពោះករណីខាងលើនេះបណ្តាលមកពីប្តីខឹងប្រពន្ធហាមឃាត់មិនឱ្យដើរផឹកសុីទើបប្តីយកសាំងចាក់ដុតទូកដរបស់តែម្តង៕ដោយ៖ សសម