ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ចិន​ក្នុង​ខេត្ត​ជី​លីន រកឃើញ​កូ​រ៉ូ​ណាវី​រុស​នៅលើ​កញ្ចប់​មឹក​នាំចូល​ពី​រុស្ស៊ី​

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យទី២០ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរចិនបានរាយការណ៍ថា បានរកឃើញកូរ៉ូណាវីរុសនៅលើកញ្ចប់មឹកក្លាសេស្ថិតនៅក្នុងខេត្តជីលីន ប្រទេសចិន ដែលនាំចូលពីប្រទេសរុស្ស៉ី ភ្លាមៗនោះដែរអាជ្ញាធរសុខាភិបាលនៅតំបន់នោះ ក៏បានស្នើឲ្យប្រជាជនដែលបានទិញមឹកទាំងនោះយកបរិភោគត្រូវទៅធ្វើតេស្តដើម្បីស្វែងរកកូរ៉ូណាវីរុស

អាជ្ញាធរសុខាភិបាលក្រុងហ្វូយូ ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមបណ្តាញសង្គម WeChat​ ថា៖ អាជ្ញាធរសុខាភិបាលក្រុង ហ្វូយូ ខេត្តជីលីនបានប្រកាសថា រហូតដល់ថ្ងៃទី២០ ខែកញ្ញា ខ្លួនបានរកឃើញកូរ៉ូណាវីរុសនៅលើកញ្ចប់មឹកក្លាសេនាំចូលពីបរទេសជាថ្មីម្តងទៀតជាក់ស្តែងកញ្ចប់មឹកនោះ ត្រូវបាននាំមកពីទីក្រុងឆាងឈុន ដែលជាទីក្រុងធំរបស់ខេត្ត

បើតាមអាជ្ញាធរចិន បានអះអាងថា កញ្ចប់មឹកនោះ នាំចូលមកពីរុស្ស៊ី ដោយក្រុមហ៊ុនមួយ នៅក្នុងក្រុងហ៊ុនឈុន និងត្រូវបានដឹកជញ្ជូនទៅក្រុងឆាងឈុន ពាក់ព័ន្ធនឹងការរកឃើញនេះ ចិន បានស្នើឲ្យប្រជាជនរបស់ខ្លួន ដែលបានទិញ និងបរិភោគមឹកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ខែសីហា ពីហាងលក់គ្រឿងសមុទ្រ Sanjia Deda នៅក្នុងក្រុងហ្វូយូ ត្រូវរាយការណ៍ទៅអាជ្ញាធរដើម្បីតាមដាន និងធ្វើតេស្តរកជំងឺCOVID-19

ដោយឡែកសម្រាប់ចិន ប្រសិនបើរកឃើញកូរ៉ូណាវីរុស នៅលើកញ្ចប់ផលិតផលនាំចូលពីបរទេស ខ្លួននឹងផ្អាកការនាំចូលចំនួន សប្តាហ៍ហើយប្រសិនបើរកឃើញថាអ្នកផ្គត់ផ្គង់ផលិតផលទាំងនោះមានផ្ទុក​COVID-19 ចិន នឹងផ្អាកការនាំចូលផលិតផលទាំងនោះ ចំនួនខែ នេះបើតាមការបញ្ជាក់របស់មន្ត្រីពន្ធគយចិន នៅថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ

សូមជម្រាបថា កន្លងមក អាជ្ញាធរចិន បានរកឃើញកូរ៉ូណាវីរុសមានជាប់នៅលើកញ្ចប់គ្រឿងសមុទ្រក្លាសេ ដែលបាននាំចូលពីបរទេសនៅក្នុងទីក្រុងចំនួនពីរ ក្រោយមក ការរកឃើញកញ្ចប់ក្លាសេ ដែលមានជាប់កូរ៉ូណាវីរុស បានស្ងៀមស្ងាត់មួយរយៈ ព្រោះកាលពីសប្ដាហ៍មុន រដ្ឋបាលពន្ធគយចិន បានប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រពីក្រុមហ៊ុន PT Putri Indah​ដែលជាក្រុមហ៊ុននាំចេញគ្រឿងសមុទ្រមួយរបស់ឥណ្ឌូណេស៊ី រយៈពេល សប្តាហ៍បន្ទាប់ពីរកឃើញថា កញ្ចប់ដាក់ត្រីសមុទ្រមួយប្រភេទ មានកូរ៉ូណាវីរុស ជាការទទួលខុសត្រូវក្រសួងនេសាទឥណ្ឌូណេស៊ី ក៏បានប្រកាសផ្អាកការនាំចេញផលិតផលគ្រឿងសមុទ្ររបស់ក្រុមហ៊ុននេះ ទៅចិនផងដែរ ដើម្បីស៊ើបអង្កេតលើករណីមានកូរ៉ូណាវីរុសនេះ

គួរបញ្ជាក់ថា បើគិតមកត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រទេសចិនមានករណីឆ្លង​COVID-19 សរុបចំនួន ៨៥២៩១ករណី អ្នកស្លាប់មានចំនួន ៤៦៣៤នាក់ និងអ្នកជាសះស្បើយមានចំនួន ៨០៤៨៤នាក់៕ដោយ៖ស តារា


ចែករំលែក៖