កម្លាំងទាហានរុស្ស៊ីជាង៨ម៉ឺននាក់ និងសម្ភារសឹកទំនើបៗជាច្រើនបានចូលរួមធ្វើសមយុទ្ធដែលមានឈ្មោះថា Caucasus 2020 (Kavkaz 2020)។ សកម្មភាពធ្វើសមយុទ្ធខាងលើ កើតឡើងក្នុងពេលអង្គការណាតូធ្វើសកម្មភាពយោធានៅតាមបណ្តោយព្រំដែនជាប់រុស្ស៊ី។
សារព័ត៌មានTASS របស់រុស្ស៊ីបានផ្សាយថា ការធ្វើសមយុទ្ធ Caucasus 2020 បានធ្វើឡើងចាប់ពីថ្ងៃទី២១ខែកញ្ញា ដល់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០ ។ សមយុទ្ធធ្វើឡើងនៅទីតាំងតំបន់ភាគត្បូង រុស្ស៊ី និងនៅតំបន់សមុទ្រខ្មៅ និងដែនសមុទ្រ Caspi។
នៅក្នុងសមយុទ្ធនោះ មានទាហាន៨ម៉ឺននាក់ចូលរួម ក្នុងនោះមានទាហានមកពីបណ្តាប្រទេសជាសម្ពន្ធមិត្ត ដូចជា Armenia, Belarus, ចិន, Myanmar និង Pakistan ។ ជាមួយគ្នានោះក៏មាន ក្រុមអ្នកសង្កេតការណ៍មកពីប្រទេសជាច្រើនផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា « យន្តហោះចម្បាំងរុស្ស៊ី Su-27 និង Su-30SM ប្រចាំនៅតំបន់ភាគខាងត្បូង ដែលកំពុងបំពេញការងារនៅតំបន់គ្រីមៀ Krasnodar, Stavropol និង Rostov។
ការធ្វើសមយុទ្ធ Caucasus 2020 របស់រុស្ស៊ីបានធ្វើឡើងក្នុងពេលដែលស្ថានភាពនៅក្នុងតំបន់ អឺរ៉ុបជាប់ព្រំដែនរុស្ស៊ីប្រែប្រួល ដោយអង្គការណាតូ បានបញ្ជូនយន្តហោះជាច្រើនគ្រឿងចូលទៅកាន់តំបន់ព្រំដែនប្រទេសរុស្ស៊ី៕ដោយ៖ធី រីណា