ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចម៉ែ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកឲ្យដំណើរការបណ្ណាល័យ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃ ចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកឲ្យដំណើរការបណ្ណាល័យ (សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ) ស្ថិតក្នុងបរិវេណ នៃវិទ្យាស្ថានស្លឹករឹត របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ដោយ៖ សិលា


ចែករំលែក៖