ខេត្តកោះកុង៖ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួយដូរមនុស្សខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានសំណូមពរលោក លោកស្រី ដែលជាសមាជិកលេខាធិការដ្ឋាន ទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកោះកុង និងលើកទិសដៅអនុវត្តបន្ត អោយទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារស្របតាមផែនការ ដែលបានគ្រោងទុក និងស្របតាមស្ថានភាពជាក់ស្តែង៕
ដោយ៖ សិលា