អន្តរជាតិ៖យន្តហោះទម្លាក់គ្រាប់បែកB-25 របស់អាមេរិកបានហោះហើរតាមការគ្រោងទុក ហើយបានធ្លាក់នៅរដ្ឋកាលីហ្វ័រនីញ៉ាអាមេរិក។ ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកដែលធ្លាក់នោះបណ្តាលឲ្យអាកាសយានិក៣នាក់រងរបួស។
បណ្តាញព័ត៌មានKCRA Channel 3 បានផ្សាយថា «យន្តហោះទម្លាក់គ្រាប់បែកស្វ័យប្រវត្តិ ដែលនាយកដ្ឋានអាកាសចរណ៍ សហរដ្ឋអាមេរិកដាក់ឈ្មោះថា North American B-25 បានធ្លាក់នៅវាលស្រែក្បែរវិថីRoberts នាវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២០ ខែកញ្ញា។
មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស៣នាក់នៅលើយន្តហោះរងរបួស ក្នុងនោះមានពីរនាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នាយកដ្ឋានអាកាសចរណ៍អាមេរិកបានបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ខាងលើនេះ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយថា មូលហេតុដែលបណ្តាលឲ្យយន្តហោះទម្លាក់គ្រាប់បែក B-25 ជួបគ្រោះថ្នាក់គឺដោយសារតែបញ្ហាបច្ចេកទេស។ នេះជារឿងសមហេតុផល ដោយសារតែយន្តហោះខាងលើបានដំណើរការហោះហើររយៈពេល៨០ឆ្នាំមកហើយ។ បញ្ហាបច្ចេកវិទ្យាហួសសម័យ ជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់៕ដោយ៖ធី រីណា