កណ្ដាល៖ ជនសង្ស័យមុខសញ្ញាលួច២នាក់ ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលក្របួចជាប់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយរបស់ប្រជាពលរដ្ឋកំពុងជិះម៉ូតូតាមដងផ្លូវនៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០.វេលាម៉ោង១៧និង៣០នាទីល្ងាចនៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល.។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ.ហួត មករា ហៅប៊ី ភេទប្រុស.អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាលនិងម្នាក់ទៀតឈ្មោះ.មិត្ត និមល ភេទប្រុសអាយុ១៨ឆ្នាំ.ជនជាតិខ្មែរ.មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើទាល.ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល.ខេត្តកណ្ដាល។
ចំណែកជនរងគ្រោះឈ្មោះ ពេជ្រ ដាឡែន ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ.មុខរបរលក់បាយ មានទីលំនៅភូមិប៉េប៉េសេ សង្កាត់ទឹកថ្លា.ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែកវត្ថុតាងចាប់យកបានមាន៖ កាបូបយួរចំនួន១ ដាច់ខ្សែយួរមួយចំហៀង, ប្រាក់ក្នុងចំនួន៤០០, ០០០រៀល, ទូរស័ព្ទចំនួន១គ្រឿង(របស់ជនរងគ្រោះ),ម៉ូតូចំនួន១គ្រឿងម៉ាក SUZUKI NEX2 ពាក់ស្លាកលេខកណ្ដាល1AD- 4306(របស់ជនសង្ស័យជិះធ្វើសកម្មភាព) ។
ប្រភពដដែលបន្តថា កាលនៅថ្ងៃកើតហេតុ ថ្ងៃទី១៩.ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ជនរងគ្រោះបានជិះម៉ូតូជាមួយប្តីរបស់ខ្លួន ត្រឡប់មកពីផ្ទះឪពុកម្តាយខ្លួនវិញ នៅភូមិកណ្ដាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ដោយជនរងគ្រោះជាអ្នកយួរកាបូប លុះជិះមកដល់ចំណុចមុខក្លោងទ្វារវត្តបុទុមរង្សី ហៅវត្តតាមើមភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រាប់តែជនសង្ស័យឈ្មោះ ហួត មករា ជិះម៉ូតូម៉ាកSUZUKI NEX2ឌុបជនសង្ស័យឈ្មោះ មិត្ត និមល មកតាមក្រោយ ហើយឆក់យកកាបូបយួរពីជនរងគ្រោះ រួចជិះគេចខ្លួន ចូលទៅក្នុងវត្តព្រះប្រសប់ពេលនោះជនរងគ្រោះបានស្រែកឆោឡោ និងជិះម៉ូតូដេញតាម ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះ និងដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ស្អាង ជ័យ