ខេត្តព្រះសីហនុ៖ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៣០នាទី រសៀល នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិច្ចប្រជុំមួយ ដើម្បីប្រមូល និងផ្តល់ព័ត៌មានសម្រាប់ត្រៀមកម្មវិធីជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា ដឹកនាំដោយ លោក កោ វណ្ឌី ប្រធានសាលាដំបូង លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់លោកព្រះរាជអាជ្ញា, លោក នៃ នីន ប្រធានលេខាធិការ អមគណៈកម្មការទី៦ព្រឹទ្ធសភា លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញាររង លោកចៅក្រម អាជ្ញាសាលា ព្រមទាំងមន្រ្តីនគរបាលយុត្តិធម៌មួយចំនួនផងដែរ៕
ដោយ៖ សិលា