ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាក សែនសូនីតា បង្ហាញឈុតពរពោះជិតគ្រប់ខែ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ម៉ាក សែនសូនីតា បានបង្ហាញមុខជាមួយរូបរាងពរពោះកូនប្រុសដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយផលិតករភាពយន្តល្បីឈ្មោះលោក ប៉ុល វិបូ។រូបថតដ៏ទាក់ទាញជាច្រើនសន្លឹកត្រូវបានបង្ហាញជាមួយនឹងសម្រស់ស្រស់ផូរផង់គួរឲ្យចាប់អារម្មណ៍ទោះបីជិតគ្រប់ខែហើយក៏ដោយ។

ទីបំផុតកូនក្នុងផ្ទៃរបស់តូតាពេលនេះមានវ័យជាង៧ខែ ខណៈដែលទើបនឹងរៀបការបាន៦ខែប៉ុណ្ណោះហើយដំណក់ឈាមរួមគ្នានេះដែលធ្វើឲ្យពួកគេសម្រេចចិត្តមិនរំសាយមង្គលការទោះស្របកាលនោះគឺជាពេលវេលានៃការរីករាលជាសាកលនៃជំងឺកូវីដ-១៩ដ៏ស្រួចស្រាវនោះក៏ដោយ។ទោះជាយ៉ាងណាមិនមានការរិះគន់ណាមួយនោះទេ ចំពោះការមានផ្ទៃពោះមុនរៀបការនេះ ស្របពេលដែលមានសិល្បករជាច្រើនបានជ្រើសរើសរួមរស់ជាមួយគ្នាទាំងមិនទាន់រៀបការក៏មានរហូតសិល្បករខ្លះបានមានផ្ទៃពោះទាំងមិនទាន់រៀបការផងដែរ។ រូបថតផ្អែមល្ហែម និងយកចិត្តទុកដាក់ពីស្វាមី កាន់តែធ្វើឲ្យ តារាស្រីរូបនេះទទួលបានការសរសើរពីភព្វសំណាងរបស់នាងខ្លាំងដែលបានស្វាមីពូកែយកចិត្ត និងមានជំនាញលើការងាររកស៊ីច្រើនមុខផងដែរ។

គេចាំបានថាចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងរយៈពេល៥ឆ្នាំមកហើយពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿងចន្ទ្រា របស់ផលិតកម្មAngkor Picture  ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនិងបានចូលរោងការកាលពីរថ្ងៃទី១៦ ខែ មីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញក្រោមមានភ្ញៀវប្រមាណជាង១ពាន់នាក់។ ថ្មីៗនេះ តូតា បានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជា បើកកសិដ្ឋានចិញ្ចឹមសត្វ ភោជនីយដ្ឋាន ហាងលក់មាសពេជ្រ និងផលិតផលអនឡាញផ្ទាល់របស់នាងជាដើម៕

ដោយ៖វឌ្ឍនា


ចែករំលែក៖