ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានកេីតឡេីងខណៈម្ចាស់ផ្ទះបានបេីកកង្ហារចោលក្នុងបន្ទប់បណ្តាលផ្ទុះឆ្លងចរន្តបង្កជាអណ្តាតភ្លេីងឆេះមានផ្សែងហុយខ្មួលខ្មាញ់ ផ្អេីលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃ ទី២៣ កញ្ញា ២០២០ នៅចំណុចផ្ទះលេខ ១១ ផ្លូវលេខ១៩ បុរីពិភពថ្មី ត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ផ្ទះមានឈ្មោះ លី មួយលាង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលាងរថយន្ត ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញពីក្នុងបន្ទប់យ៉ាងខ្មួលខ្មាញ់ទេីបផ្អើលឆោឡោនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនមកបាញ់ពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះបណ្តាលមកពីម្ចាស់ផ្ទះបេីកកង្ហារចោលភ្លេចបិទទេីបផ្ទុះឆ្លងចរន្តបង្កទៅអគ្គិភ័យបែបនេះ ហេីយរលត់នៅទៅវិញ នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ។ក្នុងហេតុការណ៍នេះ
បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ចំនួន១៥បំពង់ ហើយសំណាងដែរដែលមិនមានមនុស្សរងរបួសនោះ ដោយគ្រាន់តែរងការខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ៕ដោយ៖ សុខាសែនជ័យ