ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាគណៈអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង។

នៅក្នុងកម្មវិធី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ជំនួសមុខអោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ ដល់គណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត ដែលបានអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពបានល្អប្រសើរសំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលធ្វើអោយបទល្មើសមានការថយចុះ រីឯការបង្ក្រាបមានលទ្ធផលស្ពស់ជាង៩០%។ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរស្នងការចាស់ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលមានការសហការល្អ បង្កលក្ខណៈងាយស្រួលទៅវិញទៅមកជាមួយសមត្ថិកិច្ចនៅជាប់ព្រំដែនធ្វើអោយស្ថានភាពនៅតាមព្រំដែនមានសន្តិភាព ស្ថេរភាព សាមគ្គីភាព និងការអភិវឌ្ឍន៍និងស្នើអោយស្នងការថ្មីយកគំរូតាមស្នងការចាស់ ហើយលទ្ធផលទាំងនេះក៏បានមកពីមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខេត្តផងដែរ ដើម្បីជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានកោតសរសើរស្នងការចាស់ ដែលបានកសាងអង្គភាព ដោយការជួយគ្នាទៅវិញទៅមកជាមួយខេត្តជិតខាងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្នងការខេត្ត និងការពង្រឹងសុវត្ថិភាពតាមបណ្តោយផ្លូវជាតិលេខ៥ ជាពិសេសបានរួមចំណែកក្នុងការទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាពរំខានសេចក្តីសុខប្រជាពលរដ្ឋ ជាពិសេសពួកក្រុមឧទ្ទាមមួយក្តាប់តូច ដែលចង់រំខានដល់សន្តិសុខរបស់កម្ពុជា។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរកងកម្លាំងនគរបាលខេត្តទាំងមូល និងសុំអោយបន្តប្រពៃណីល្អថែមទៀតដើម្បីភាពជោគជ័យ និងសេចក្តីរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានរំលឹក និងស្នើដល់គណៈបញ្ជាការឯកភាពខេត្តចំនួន២ចំនុចសំខាន់ក្នុងការព្យាករណ៍ដើម្បីបន្តអនុវត្តន៍ក្នុងមូលដ្ឋានខេត្តបាត់ដំបង ទី១-ពួកឧទ្ទាមអមិត្តមិនដែលបោះបង់គោលបំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំអោយមានបាតុកម្ម ជាពិសេសគឺមិនអនុញ្ញាតអោយជនទាំងនោះមកបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋនោះឡើយ។ ឯកឧត្តម បានគូសបញ្ជាក់ថា បើគិតក្នុងរង្វង់៥០០ឆ្នាំ កម្ពុជាទើបតែទទួលបានសន្តិសុខ សុវត្ថិភាពនៅពេលនេះទេ ដូច្នេះត្រូវតែការពារអោយបានដាច់ខាតនូវសុខសន្តិភាពដែលបានមកដោយការលំបាកនេះ។ ក្នុងនាមជាស្នងការថ្មីត្រូវជួយដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ គឺករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពអោមានប្រសិទ្ធភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ជាពិសេសខេត្តនៅជាប់ព្រំដែនផងនោះ។ ត្រូវរួមគ្នាជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ បើទោះបីជាខេត្តបាត់ដំបង អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៤% និងអ្នកស្លាប់មានចំនួន២៥% ក៏ត្រូវតែមានការចូលរួមសហការទាំងអស់គ្នា ជាពិសេសអ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ មានការអធ្យាស្រ័យ និងយោគយល់គ្នា ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលប្រើប្រាស់ផ្លូវទាំងអស់ដើម្បីអោយពួកគាត់បានយល់ និងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ត្រូវតែធ្វើជាគំរូ។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តាំផ្ញើអោយស្នងការថ្មីចំនួន៥ចំណុច ដើម្បីអនុវត្តក្នុងតួនាទីភារកិច្ចទទួលបានជោគជ័យ ៖
ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទីដឹកនាំដោយផ្សារភ្ជាប់នឹង៤បញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺថ្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន ត្រូវពង្រឹងរបៀបរបបការងារ ប្រគល់ភារកិច្ចតាមឋានានុក្រម ដោយយកតាមរូបមន្តសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។
ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត លើការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ។ ត្រូវត្រៀមដើម្បីរៀបចំធ្វើផែនការសកម្មភាពសំរាប់ឆ្នាំ២០២១៕

ដោយ៖សិលា


ចែករំលែក៖