ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ច ប្រាប់ពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយ លើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី២

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃ ពុធ ៦កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព. ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ៖ ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយ សហគ្រាសធុនតូច និងមធ្យម លើកទី ២។ 

សូមជម្រាបជូនថា៖ នារសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ , នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ សកម្មភាព គោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (ព. ស. ស .) បានដឹកនាំ “កិច្ចប្រជុំគណៈកម្មាធិការ សកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី ២” ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ត វិធានការដែលបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការ លើកទី ១ កន្លងមក ព្រមទាំងពិនិត្យ និងអនុម័តលើសំណើ វិធានការបន្ថែម ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprises – SMEs) ។ កិច្ច ប្រជុំ មានការអញ្ជើញចូលរួមពី លោក លោកស្រីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង -ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃ គណៈកម្មាធិការ ។ ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម, កិច្ចប្រជុំលើកទី ២ នេះ, គណៈកម្មាធិការ បាន ពិភាក្សាលើរបៀបវារៈដូចខាងក្រោម ១. វឌ្ឍនភាពនៃការអនុវត្តវិធានការដែលបានអនុម័តក្នុងកិច្ចប្រជុំលើកទី ១៖ក្រោយពីបានពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការរយៈពេល ២ ខែកន្លងមក, អង្គប្រជុំ បាន វាយតម្លៃខ្ពស់សម្រាប់លទ្ធផលដែលសម្រេចបាន និងជំរុញឱ្យក្រសួង វិធានការនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

-ស្ថាប័នពាក់ព័ន្ធបន្តសហការ និងជំរុញការអនុវត្ត

២. វិធានការស្នើការពិនិត្យ និងសម្រេច

ក. ការកំណត់និយមន័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឡើងវិញ។ ដើម្បីឱ្យមានសង្គតិភាពរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សម្រាប់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សហគ្រាស ធុនតូច និងមធ្យម ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព , ជាថ្មីម្តងទៀត , អង្គប្រជុំបានពិភាក្សាអំពីនិយមន័យសហគ្រាស ធុនតូច និងមធ្យម ដែលត្រូវបានកំណត់ដោយផ្អែកតាមលក្ខខណ្ឌចំនួន ២ គឺ ៖ ១. ចំនួនបុគ្គលិក និង ២. ផលរបរ ប្រចាំឆ្នាំ ឬទ្រព្យសកម្ម ដោយបែងចែកតាមវិស័យ ចំនួន ៣ គឺ ៖ – វិស័យកសិកម្ម,ឧស្សាហកម្ម, និង- សេវាកម្ម និងពាណិជ្ជកម្ម ។

ខ. ការលុបបំបាត់ និងការកែសម្រួលការផ្តល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នា អង្គប្រជុំ ក៏បានពិភាក្សាអំពីការលុបបំបាត់ និងការកែសម្រួលការផ្តល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នា ។ អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលផ្តល់ត្រួតគ្នារវាងក្រសួង -ស្ថាប័នពាក់ព័ន្ធ ត្រូវលុបបំបាត់ និងការកែសម្រួល ដោយផ្អែក លើអភិក្រមតម្លៃបន្ថែម និងវិចារណកម្ម (rationalization) និងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។ វិស័យ ពាក់ព័ន្ធសំខាន់ៗក្នុងការលុបបំបាត់ និងការកែសម្រួលការផ្តល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នានេះ រួមមាន វិស័យទេសចរណ៍ និងធុរកិច្ចផលិតចំណីអាហារ ក្រសួង ពីកសិដ្ឋានផលិត រហូតដល់តុបរិភោគ ។ អង្គប្រជុំ ក៏បានជំរុញឱ្យ -ស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាពក្នុងការការសម្រួល ពន្លឿននីតិវិធីរដ្ឋបាល និងភ្ជាប់ការផ្តល់អាជ្ញាបណ្ណ ឬ វិញ្ញាបនបត្រពាក់ព័ន្ធផ្សេងៗ ទៅក្នុងថ្នាលអនឡាញ CamDX ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការក្នុងពេលថ្មីៗ កន្លងមកនេះ ។ កែសម្រួលមុខងារអធិការកិច្ចដែលត្រតគ្នារវាងក្រសួងស្ថាប័ន ។ ផ្អែកលើគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីខែ មីនា ឆ្នាំ ២០១៩ កន្លងមក, អធិការកិច្ចដែលត្រួតគ្នារវាងក្រសួង -ស្ថាប័ន ត្រូវកែសម្រួលដោយបញ្ចូលបន្ថែមនូវក្រសួង -ស្ថាប័នពាក់ព័ន្ធ ក្នុងការ ធ្វើអធិការកិច្ចចម្រុះរួមគ្នា ដោយចែកតែមួយលើក ដោយបែងចែកមុខងារក្រសួង-ស្ថាប័នចុះអធិការកិច្ច ទៅតាមបញ្ហា ឬ បណ្តឹង និងទៅតាមសមត្ថកិច្ចក្រសួង-ស្ថាប័នក្នុងការចុះអធិការកិច្ច ក៏ដូចជាតាមដំណាក់កាលនៃច្រវាក់ផ្គង់ផ្គង់ ជាអាទី ដំណាក់កាលផលិតកម្ម , កែច្នៃ និងលើទីផ្សារ ជាដើម ។

៣, សំណើវិធានការបន្ថែម

អង្គប្រជុំ ក៏បានស្នើឱ្យក្រុមអធិការកិច្ច ត្រូវគោរពតាមនីតិវិធីនៃការ ចុះអធិការកិច្ច និងត្រូវបញ្ជាក់ឲ្យបានច្បាស់អំពី សិទ្ធិរបស់ម្ចាស់សហគ្រាសជូនម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងពេលចុះធ្វើអធិការកិច្ច ផងដែរ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ការ លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តវិធានការដែលបានអនុម័ត និងជំរុញការងារបន្តក្នុងការជួយលើកស្ទួយសហគ្រាស ធុនតូច និងមធ្យម គឺត្រូវការការសម្របសម្រួល និងកិច្ចសហការអន្តរក្រសួង -ស្ថាប័ន ជាអន្តរវិស័យ ក្នុងការតាមដាន និងអនុវត្ត ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោក លោកស្រីរដ្ឋមន្ត្រី និងថ្នាក់ ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានឆន្ទៈមុតមាំ ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានខិតខំបំពេញ ភារកិច្ចចូលរួមដោះស្រាយបញ្ហាប្រឈមសម្រាប់លើកស្ទួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖