ប្រទេសនីហ្សេរីយ៉ា៖ រថយន្តដឹកសាំង បានផ្ទុះនៅភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា បណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់។ ហេតុការណ៍ខាងលើកើតឡើងនៅតំបន់Lokoja រដ្ឋKogi ភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា។
មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ៖ នៅថ្ងៃទី២៣ ខែកញ្ញា រថយន្តដឹកប្រេង មួយគ្រឿងបានក្រឡាប់ហើយឆាបឆេះនៅលើដងផ្លូវមានមនុស្សធ្វើដំណើរច្រើន នៅតំបន់ន់Lokoja រដ្ឋKogi ។ ការផ្ទុះនោះបានសម្លាប់មនុស្ស២៣នាក់ ។ កម្លាំងប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាពនិងស្រាវជ្រាវ ពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង។
សារព័ត៌មានAFPបានផ្សាយថា ៖ រថយន្តស៊ីទែនដឹកសាំងបានជួបហេតុការណ៍អាក្រក់ពេលកំពុងធ្វើដំណើរពីតំបន់Okeneឆ្ពោះទៅកាន់ តំបន់ភាគខាងជើង ប្រទេស នីហ្សេរីយ៉ា។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា៖ រថយន្តដឹកប្រេងសាំងតែងតែជួបឧបសគ្គក្រឡាប់ ដោយសារតែផ្លូវថ្នល់មិនល្អ ពិបាកក្នុងការធ្វើដំណើរ ៕ដោយ៖ធី រីណា