ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបំបែកសុំណុំរឿង ឃាតកម្ម ចាក់សម្លាប់រវាងជនជាតិចិននិងចិន ដូចគ្នាដោយជនសង្ស័យជាបុគ្គលិករបស់ជនរងគ្រោះដែលស្លាប់ (ថៅកែ) ផ្តើមចេញរឿងគុំនុំផ្ទាល់ខ្លួន។
ហេតុការណ៍ណ៍ឃាត់ខ្លួន នេះនៅថ្ងៃទីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ទីតម្កល់ក្លាស្សេសព ក្នុងវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ចំណែកថ្ងៃកើតហេតុ នៅថ្ងៃទី ២២ កញ្ញា ២០២០ នៅចំណុចផ្ទះលេខ៥៦ ផ្លូវលេខ១៣ ស្ថិតក្នុងបុរី ជីប ម៉ុង បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ WU HONG ជនជាតិចិន អាយុ៤៨ឆ្នាំ មុខរបរបើកបរ រថយន្តអោយជនរងគ្រោះ ស្នាក់នៅផ្ទះកើតហេតុ ចំណែកជនរងគ្រោះមានឈ្មោះ Zhang Bing ជនជាតិចិន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរថៅក្រុមហ៊ុន Bai Lirun Investment Cambodia Co.,LTD។
ប្រត្តិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌនិងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។
ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកការស្រាវជ្រាវ តាមដានតាមរយះ GPS ដែលមាននៅជាប់រថយន្តរបស់ជនសង្ស័យ ជិះដឹកសពជនរងគ្រោះយកទៅផ្លុងចោលនៅ ឯពេជ្រនិល។
រហូតដល់រសៀលថ្ងៃទី ២៤ កញ្ញា ២០២០ GPS តាមនៅជាប់រថយន្តមកលោតមកដល់ទឹកដីខណ្ឌ សែនសុខ ទើបកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែកដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល តាមប្រកិត ជាមួយរថយន្តជនសង្ស័យដែលមាន ម៉ាក ហាយឡែនឌ័រ ពណ៍សពាក់ស្លាកលេខ ពោធិ៍សាត់ 2N.9777 បើកចូលមកឈប់ចូល ក្នុងបរិវេណវត្តទឹកថ្លា ដោយជូន មិត្តភក្តិម្នាក់ទៀតរបស់ ជនរងគ្រោះ មកមើលសពដែលទុកនៅទីក្លាស្សេសព (ក្នុងវត្តទឹកថ្លា ធ្វើជាមិនដឹងរឿង មិនដឹងអ្វីទាំងអស់)។
តែទោះជាយ៉ាងណា កម្លាំងបាននាំខ្លួនជនសង្ស័យមកសាកសួរនៅ នាយកដ្ឋានទាំងយប់ ក្រោយការសាកសួរអស់រយៈពេលជាច្រើនម៉ោងដោយមានអ្នកបកប្រែភាសា ក៏ជនសង្ស័យនៅតែមិនព្រមសារភាពទទួលកំហុសដែរ។ លុះនៅព្រឹកថ្ងៃទី២៥ កញ្ញា ២០២០ កម្លាំងបាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញប្រាប់ពីកន្លែងស្នាក់នៅ នៅឯបុរី ជិប ម៉ុង បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានការចូលរួមពីនគរបាលមូលដ្ឋាន ស្នងការងនគរបាលខេត្តកំពង់ស្ពឺ ទទួលបន្ទុកព្រហ្មទណ្ឌ នគរបាលបច្ចេកទេស និងបច្ចេកវិទ្យាវិភាគពិនិត្យកន្លែងកើតហេតុ របស់ក្រសួងមហាផ្ទៃ បានធ្វើយ៉ាងយកចិត្តទុកដាក់ ពិនិត្យវិភាគលើស្លាកស្នាមឈាម បាចសាចលើឥដ្ឋជញ្ជាំង នៅផ្ទះកើតហេតុ រួមនិងវត្ថុតាងមួយចំនួន ដូចជាវ៉ាលី ដែលជនសង្ស័យបំរ៉ុងដាក់សពចូល ប៉ុន្តែដោយវ៉ាលីតូចក៏ប្តូរវ៉ាលីធំ បន្សល់ទុកស្នាមឈាមជនរងគ្រោះ ក្រោយឃើញដូច្នោះទើបជនសង្ស័យព្រមសារភាពថាខ្លួនពិតជាប្រព្រឹត្ត ពិតប្រាកដមែនហើយធ្វើតែម្នាក់ឯងទេ ។ដោយមុនដំបូងដាច់ខានជនសង្ស័យមិនព្រមសារភាពទាល់តែសោះ ទាល់តែកម្លាំងជំនាញ ប្រមូលភស្តុតាងអស់ ទើបសារភាព។ជនសង្ស័យបានសារភាពថា មុនឈានដល់ការសម្លាប់ជនរងគ្រោះព្រោះខ្លួនខឹងជនរងគ្រោះ ស្តីបន្ទោសច្រើនដងពេក។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្រោមការសាកសួរយ៉ាង លម្អិតនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ ដោយ៖សុខា