ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះក្លិប N8 ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ ៖ ក្លិបN8ត្រូវបានអគ្គិភ័យឆាបឆេះ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍ប្រើឡានទឹកបាញ់ពន្លត់យ៉ាងសកម្ម។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧កែងផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុគេ បានឮសំឡេងស្រែកឲ្យគេជួយខណៈ ដែលក្លិបN8 ត្រូវបានអណ្ដាតភ្លើងឆាប ឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបាន នាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យដើម្បី ជួយបាញ់ពន្លត់កុំឲ្យមានការឆាបឆេះ ខ្លាំងជាងនេះ ហើយប្រជាពលរដ្ឋក៏បាន រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ដេីម្បី ទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការនិង ពន្លត់អគ្គិភ័យឲ្យចេញមកជួយធ្វើអន្តរាគមន៍បាញ់ទប់ស្កាត់នៃការ ឆាបឆេះខាងលើនេះផងដែរ ៕ដោយ៖ ជីណា


ចែករំលែក៖