ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ករណីឪពុកយកខ្សែក្រវ៉ាត់វ៉ៃធ្វើទារុណ្ឌកម្មលើកូនស្រីខ្លួនឯងបង្កើត នៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ករណីឪពុកយកខ្សែក្រវ៉ាត់វ៉ៃធ្វើទារុណ្ឌកម្មលើកូនស្រីខ្លួនឯងបង្កើត នៅស្រុកពញាឮ ខេត្តកណ្តាល ។ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០។
សូមបញ្ជាក់ថា៖ ករណីប្រើអំពើហិង្សាក្នុងគ្រួសារ កើតហេតុកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង ៣០នាទី ស្ថិតនៅចំណុចភូមិស្រះពោធិ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនរងគ្រោះមានឈ្មោះ ខា លក្ខិណា ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់នំ មានទីលំនៅភូមិ ស្រះពោធិ ឃុំ ផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល (កូនបង្កើត)។ ដោយឡែកជនសង្ស័យចំនួន ០១ នាក់ ឃាត់ខ្លួនឈ្មោះ គឹម ខាយ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅភូមិ ស្រះពោធិ ឃុំ ផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល (ឪពុកបង្កើត)។
សមត្ថកិច្ចបន្តថា៖ នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ នៅមុនពេលកើតហេតុជនរងគ្រោះបានទៅរកទិញបាយហូប រួចមកក៏ត្រឡប់មកផ្ទះវិញបោកខោអាវ បន្ទាប់ពីបោកខោអាវរួចជនរងគ្រោះឈ្មោះ ខា លក្ខិណា បានជិះម៉ូតូម៉ាក Icon ពណ៌ក្រហម លាយ ខ្មៅ ដឹកប្អូនស្រីឈ្មោះ ខា ស្រីនុត អាយុ ៣ឆ្នាំទៅរកប្តីនៅម្តុំដីក្រហម កន្លែងតង់ខៀវ ភូមិ ស្រះពោធិ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល ក្នុងពេលនោះជនសង្ស័យឈ្មោះ គឹម ខាយ បានដើររកជនរងគ្រោះជាកូនបង្កើត ខណៈពេលនោះដែរជនសង្ស័យបានឃើញជនរងគ្រោះកំពុងពរប្អូនឈ្មោះ ខា ស្រីនុត អាយុ ៣ឆ្នាំ នៅម្តុំកែងផ្លូវបេតុងចូលភូមិស្រះ
ពោធិ៍ ឃុំភ្នំបាត (កន្លែងកើតហេតុ)ស្របពេលនោះជនសង្ស័យបានដេញអោយជនរងគ្រោះពរប្អូននិងយកម៉ូតូទៅផ្ទះ ប៉ុន្តែជនរងគ្រោះមិនព្រមទៅ ស្រាប់តែជនសង្ស័យជាឪពុកខឹងបានហូតយកខ្សែក្រវ៉ាត់ពីចង្កេះ វាយទៅលើជនរងគ្រោះ
ត្រូវចំកែងដៃខាងស្តាំ០១ខ្សែក្រវ៉ាត់ និងចំកំភួនជើងខាងឆ្វេង០១ខ្សែក្រវ៉ាត់ បណ្តាលអោយមានរបួសស្នាម ក្រោយមកសមត្ថកិច្ចបានទទួលព័ត៌មានថា៖ មានករណីឪពុកវាយកូន បន្ទាប់មកបានចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរនិងបន្តចាត់ការតាមនីតិវិធី៕ស្អាង ជ័យ


ចែករំលែក៖