ភ្នំពេញ៖ វិធីធ្វើឆាសាច់គោផ្កាខាត់ណាទឹកប្រេងខ្យងពិសេស មានគ្រឿងផ្សំ៖ សាច់គោ ២០០ក្រាមហាន់ស្តើងល្មម ឬហាន់ជាដុំៗល្មម,ផ្កាខាត់ណាខៀវ ២០០ក្រាម,ការ៉ុត ៣០ក្រាម,ខ្ទឹមបារាំង ពាក់កណ្តាល,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកស៊ីអុីវ កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ប្រេងល្ង ១ស្លាបព្រាកាហ្វេ,ខ្ទឹមសចិញ្រ្ចាំ។ ដោយឡែកវិធីធ្វើដូចខាងក្រោម៖
ទី១-យកផ្កាខាត់ណា និងការ៉ុត ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ទុកមួយអន្លើ។
ទី២ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់ខ្ទឹមចិញ្រ្ចាំចូលរលីងអោយឈ្ងុយ រួចដាក់សាច់គោចូលឆាសាច់អោយឆ្អិនបន្តិច។
ទី៣.បន្ទាប់មកដាក់ផ្កាខាត់ណា ការ៉ុត និងខ្ទឹមបារាំងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ទឹកប្រេងខ្យង ទឹកស៊ីអុីវ ស្ករស និងប្រេងល្ងចូលឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
ប្រភព៖ អ៊ាង សុផល្លែត