មាននិទានមួយថា៖ មានឈ្មួញរទេះ ៥០០ ទៅជួញក្នុងនគរមួយ ដាក់រទេះកណ្ដាលព្រៃនៅតំបន់ជាទីឥតទឹក ហើយឈ្មួញទាំងនោះបណ្ដើរគ្នាទៅរកទឹក ទៅដល់ស្ទឹងមួយជួបនឹងកំណប់មាសក្នុងស្ទឹងនោះ ។ គ្រានោះមានថ្មើរព្រៃម្នាក់ ដើរមកឃើញមាសនោះដែរ ទើបអស់ឈ្មួញនាំមាសឡើងទៅថ្វាយព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរថា “ កាលទៅរកទឹកបានឃើញមាសនេះ ” ។ ព្រះមហាក្សត្រទ្រង់ជ្រាបទ្រង់មានព្រះបន្ទូលថា “ ខែត្រដែនដីនេះជារបស់យើងពិតហើយ តែយើងពុំដឹងថា មានមាសនៅទីនោះ ហេតុតែព្រះស្ដែងឈ្មួញទាំងនេះឃើញ ទើបបានមាសនេះមក បើដូច្នេះចូរព្រះស្ដែងបែងមាសនោះជាភាគ ២ ឲ្យមកយើងភាគ ១ អស់ព្រះស្ដែងឈ្មួញយកភាគ ១ ទៅចែកគ្នាហោង ” ៕ (ចប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)