ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបោះគ្រាប់បែកចូលក្នុងផ្ទះពលរដ្ឋតែសំណាងល្អមិនមាននរណាម្នាក់រងរបួសឡើយ

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណគប់គ្រាប់បែកចូល បណ្ដាលឲ្យផ្ទុះផ្អើលឆោឡោ តែសំណាងល្អពុំមាននរណាម្នាក់រងរបួសឡើយ។ ករណីនេះ​បានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង១០នាទី នៅចំណុចផ្ទះឈ្មោះ ខឹម ហេង ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខឹម ហេង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ  ។ដោយឡែកវត្ថុតាងចាប់យក៖ ស្លាបព្រា និងកម្ទេចគ្រាប់មួយចំនួន។ 

    ប្រភពដដែលបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានមនុស្សប្រុសម្នាក់អាយុប្រហែល៣០ឆ្នាំ បើកបរម៉ូតូ១គ្រឿងបានគប់គ្រាប់បែកចូលមកក្នុងផ្ទះរបស់ជនរងគ្រោះចំមាត់ទ្វាររោងបាយធ្វើឱ្យគ្រាប់បែកផ្ទុះឡើងបណ្តាលឲ្យផ្ទះរងការខូចខាត មានស្នាមប្រហោងទ្វាររោងបាយនិងប្រហោងសំយាបផ្ទះ តែសំណាងល្អ មិនមាននរណាម្នាក់រងរបួសនោះទេ ។  ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានបើកម៉ូតូគេចខ្លួនបាត់ ហើយភ្លាមៗនោះដែរ មានបងប្អូនប្រជាពលរដ្ឋឆោឡោមកចោម

រោមមើល ។

      ករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាលចុះមកកន្លែងកើតហេតុ រួចកសាងសំណុំរឿងដើម្បីស្វែងរកអត្តសញ្ញាណជនសង្ស័យយកមក អនុវត្តតាមនីតិវិធី៕ស្អាងជ័យ


ចែករំលែក៖