ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលេខ ៥៧B ចំនុចក្រុមទី១១ ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងគោយន្តកន្រ្តៃយ៍ និងម៉ូតូ ដែលបង្ករឡើងដោយគោយន្តកន្រ្តៃ សណ្ដោងរឺម៉ក់ បើកបរដោយឈ្មោះយ៉ាម រដ្ឋា ភេទប្រុស អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (របួសបាក់ជើង) អ្នកបើកបរ ម៉ូតូម៉ាកស្គុបពីពណ៍ខ្មៅលេខ១AC ១៦៨០បប ឈ្មោះ សារឿត ប្រុសអាយុ ២៦ ឆ្នាំ
នៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្ត បប បើកដល់កន្លែងកើតហេតុបានបុកនឹងគោយន្ត្រៃ បណ្ដាលអោយ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ខន ស្រីពេជ្រ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិ ព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែកវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល ដោះស្រាយតាមក្រោយ៕
ដោយ៖សិលា