ខេត្តព្រះវិហារ៖ តាមពិតកម្ពុជា មានតំបន់កម្សាន្តដ៏ច្រើន មិនចាញ់ប្រទេសតំបន់អាស៊ានឡើយ គ្រាន់តែករណីខ្លះ បងប្អូនជនរួមជាតិយើង មិនបានទៅដល់ ឬខ្វះព័ត៌មានពីតំបន់នោះ ។
ដឹងអត់ថា..! សួនផ្កាសាំងហ៊ីន ដ៏ស្រស់ស្អាត ធម្មជាតិពិតៗ គួរឱ្យគយគន់ មិនជិនណាយឡើយ ពិសេសផ្តល់សេចក្តីសុខក្នុងឥន្រ្ទីយារម្មណ៍ នៃយើងទាំងអស់គ្នា ភ្ញៀវជាតិ-អន្តរជាតិ សុភមង្គលគ្រួសារបំផុត។
សូមបញ្ជាក់ថា៖ (សួនផ្កាសាំងហ៊ីន) គឺស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ (មានចម្ងាយប្រមាណជា១គ.ម ពីព្រំប្រទល់ស្រុកស្វាយលើ ខេត្តសៀមរាប)។
សូមរម្លឹកថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើ Facebook ផ្លូវការ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ថា៖ ជំងឺកូវីដ-១៩ មិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសយេីងឡេីយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។
សម្តេចបន្តថា៖ ក្នុងឆ្នាំ ២០២០ នេះដែរ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានស្វាគមន៍និងអបអរសាទរថ្ងៃទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទទេសចរណ៍និងការអភិវឌ្ឍជនបទ (Tourism and Rural Development) យ៉ាងណាមិញក្រសួងទេសចរណ៍ក៏គ្រោងយនិងប្រារព្ធអបអរសាទរព្រឹត្តិការណ៍នេះនៅទូទាំងប្រទេសនាថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕
ដោយ៖ សុខ ខេមរា