ព័ត៌មានទាន់ហេតុការណ៍៖

អំណោយដ៏មហាសប្បុរសអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគល់ជូនប្រជាពលរដ្ឋមួយគ្រួសារដែលឪពុកមានជម្ងឺទឹកនោមផ្អែមរ៊ាំរ៉ៃរស់នៅក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃអាទិត្យ​ ទី២៧​ ខែកញ្ញា ឆ្នាំ២០២០​នេះ​ តាមប្រសាសន៍ណែនាំរបស់លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លាមួយ ចំនួនធំរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទៅប្រគល់ជូនលោក​ ញឹម​ ម៉ន​ ជាបុរស ពោះម៉ាយរស់នៅភូមិត្រពាំងទូក​ ឃុំជ្រៃវៀន​ ស្រុកព្រៃឈ​រ ខេត្តកំពង់ចាម ។ ​ លោកមានជម្ងឺទឹកនោមផ្អែមធ្ងន់ធ្ងរ​អស់រយៈពេល ៥ ឆ្នាំកន្លងមកហើយ ក្លាយជាជនពិការនៅនឹងកន្លែង​មិនអាចប្រកបរបរចិញ្ចឹមគ្រួសារបានទេ។ សព្វថ្ងៃលោក​ ញឹម​ ម៉ន​ រស់នៅជាមួយឪពុកម្តាយចាស់​ជរានិងកូនប្រុសតូចៗចំនួន៣នាក់ក្នុងបន្ទុក ។ 

អំណោយដែលបានផ្តល់ជូនរួមមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ និងបានសម្រេចអោយសាងសង់ផ្ទះទេវតាជូន១ខ្នង ជាអំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជំនួសផ្ទះចាស់ដែលមានសភាពទ្រុឌទ្រោម ធ្លុះធ្លាយជូនគ្រួសារលោកពូដើម្បីសម្រាលទុក្ខលំបាកមួយចំនួនធំ។

   ក្នុងឱកាសនោះលោកមានអារម្មណ៍រំភើប ត្រេកអរឥត ឧបមា ហើយបានថ្លែងអំណរគុណដល់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ទាំងទឹកមុខ ពោរពេញដោយក្តី សង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលលោកទាំងពីរតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

   សូមជូនពរលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌៕

ដោយ៖ សិលា


ចែករំលែក៖