ខេត្តពោធិ៍សាត់ ៖ អ្នកស្រុកវាលវែងបានឲ្យដឹងនាយប់នេះថា តាំងពីល្ងាចរហូតយប់ថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះ មានភ្លៀងធ្លាក់ខ្លាំងគួរសមនៅស្រុកវាលវែង ខណៈនៅឯខេត្តពោធិ៍សាត់មានភ្លៀងរលឹមរហូតនោះដែរ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងឬអូរគួរតែមេត្តា
បង្កើនការប្រុងប្រយ័ត្នផងដែរ ព្រោះអាចជំនន់ទឹកភ្លៀងជន់លិច ៕
ដោយ៖ បុឹម ពិន