ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀនដកហូតថ្នាំញៀន១៦កញ្ចប់និងកាំភ្លើងខ្យល់១ដើម

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរង នគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង៤រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានចុះស្រាវជ្រាវមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយនឹងថ្នាំញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ណាំ សុខគៀន ហៅ ជ្រូក អាយុ២៥ឆ្នាំ នៅពេលឃាត់ខ្លួនសមត្ថកិច្ចយើងបានឆែកឆេររកឃើញថ្នាំញៀនចំនួន១៦កញ្ចប់ (តូច១៥កញ្ចប់, ធំល្មម១កញ្ចប់) ដែលដាក់ក្នុងប្រអប់ជ័រពណ៌សលាយខៀវក្នុងហៅប៉ៅរបស់ជនសង្ស័យ និងកាំភ្លើងខ្យល់មួយដើម។ជនសង្ស័យរួមនិឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ជ្រោយពេជ្រ


ចែករំលែក៖