ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ៖ កងកម្លាំងទាំងអស់ត្រូវតែគោរពវិន័យ​ និងបទបញ្ជាឲ្យបាន​ល្អ ជាពិសេសត្រូវស្លៀកពាក់ឲ្យបានសមរម្យ​ កាត់សក់ខ្លីជានិច្ច​

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២០​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ និងបានណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែគោរពវិន័យ​ និងបទបញ្ជាឲ្យបាន​ល្អ ជាពិសេសត្រូវស្លៀកពាក់ឲ្យបានសមរម្យ​ កាត់សក់ខ្លីជានិច្ច​ ម្យ៉ាងវិញទៀតដេីម្បីបង្កការងាយស្រួលក្នុងការចុះអន្តរាគមន៍ករណីល្មេីសផ្សេងៗ​ កម្លាំងទាំងអស់ត្រូវចូលរួមហ្វឹកហាត់ក្បាច់គុណតៃខ្វាន់ដូ​ ក្នុងគោលបំណងដេីម្បីថែរក្សាសុខភាព​ និងការពារខ្លួននៅពេលចុះបង្ក្រាបបទល្មេីសនានា​ ។

លោកធ្លាប់រម្លឹកថា៖ មន្ត្រីល្អត្រូវបានលេីកទឹកចិត្តដោយការសរសេីរ​ ដំឡេីងតួនាទី​ និងឋានន្តរសក្តិ​ ប៉ុន្តែមន្ត្រីអសកម្ម​ ឬល្មេីសច្បាប់មិនត្រូវលេីកលែងឡេីយ​ ។ 

លោកថា​ ៖ មន្ត្រីទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែគោរពច្បាប់​ និងគោរពវិន័យកងកម្លាំង​ បេីល្មេីសច្បាប់នឹងទទួលពិន័យកងកម្លាំង​ បេីល្មេីសធ្ងន់ធ្ងរនឹងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ​ រួចបន្តអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលេីកលែងឡេីយ​ ។ 

លោកស្នងការតែងជម្រុញឱ្យសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវតែប្រចាំការ​ ២៤ម៉/២៤ម៉​ ដេីម្បីផ្តល់សេវា​ ដោះស្រាយបញ្ហា​ និងទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ ។ ក្នុងករណីមិនមានមន្ត្រីប្រចាំការ​ ឬមិនទទួលពាក្យបណ្តឹង​ សូមទំនាក់ទំនង​លេខទូរស័ព្ទ​  ០៦៩​ ៥១៦​ ៩៩៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖