ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលអ្នកភូមិប្រទះឃើញបុរសស្រវឹងស្រាម្នាក់ដេកស្លាប់សង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់បង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចដើម្បីពិនិត្យសពកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី ៣០ ខែកញ្ញា ២០២០ស្ថិតនៅចំណុចភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានដឹងថាសពមានឈ្មោះ សេក សំអាត (ហៅម៉ាប់) ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។

បើតាមអ្នកភូមិបានឲ្យដឹងថាបុរសខាងលើគឺផឹកស្រាជាប្រចាំមិនហើយពេលផឹកម្ដងៗមិនដែលក្លែមអ្វីឡើយខណះថ្ងៃកើតហេតុឃើញបុរសខាងលើដើរតាមផ្លូវដូចមានអាការៈទ្រេតទ្រោតក្រោយមកប្រមាណមួយម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលដល់អ្នកភូមិប្រទះឃើញដេកស្លាប់និងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសពភ្លាមៗ។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញនិង គ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែនមិនមានស្លាកស្នាមអ្វីសំគាល់ជារឿងឃាតកម្មនោះទេទើបប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖