ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែតុលាឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេយ៉ាងធំធ្វេីឲ្យតំបន់មួយចំនួនជន់លិចពិបាកដល់ប្រជាពលរដ្ឋរស់នៅនិងធ្វេីដំណេីរ។
ជាមួយគ្នានោះផងដែរយេីងសង្កេតឃេីញថា ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏មានការជន់លិចតាមបណ្តាផ្លូវមួយចំនួនដែរ លុះព្រឹកថ្ងៃទី៣ ខែឆ្នាំដដែលស្ថានភាពទឹកក៏ស្រកទៅវិញតាមតំបន់មួយចំនួន និងមានកាកសំណល់សំរាមក៏ដូចជាភក់ជ្រាំនៅលេីដងផ្លូវ ទេីបអាជ្ញាធរសង្កាត់ចោមចៅទី៣បញ្ជាផ្ទាល់ពីលោក វ៉ា សាវឿន ចៅសង្កាត់ ដឹកនាំកម្លាំងដោយលោកសុទ្ធ សុជាតិ និងលោកអ៉ឹម វណ្ណា ចៅសង្កាត់រង បានចុះប្រមូលសំរាមនិងលាងសម្អាតមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៣ផងដែរដេីម្បីឲ្យមានសោភណភាពល្អប្រសេីរឡេីងវិញ។
អាជ្ញាធរសង្កាត់ចោមចៅទី៣ បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវនិងជួយសម្អាត ជៀសវាងមានការស្ទះនូវប្រព័ន្ធលូធ្វេីឲ្យទឹកជន់លិចដងផ្លូវនិងលំនៅឋាន៕
ដោយ ៖ សុខាសែនជ័យ