ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីចែកចាយនិងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់នូវសាធាតុញានដោយខុសច្បាប់ នៅលាម៉ោង ១៦៖០០នាទីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

មន្រ្ដី កងរាជ អាវុធហត្ថស្រុកត្រពាំងប្រាសាទបានអោយដឹងថាមានកងកម្លាំង ចំនួន ០៦នាក់ រថយន្ត០២ គ្រឿង
អាវុធ ០៣ដើមវិទ្យុទាក់ទង ០៣ គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់សម្បត្តិ មេបញ្ជាការរងស្រុកបាន
ចុះបង្រ្កាបករណីជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់
ឈ្មោះ ប៊ុន យ៉ា ភេទប្រុសអាយុ ២៩ ឆ្នាំមុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើរួមជាមួយនិងវត្ថុតាងមួយចំនួនមាន៖
១ ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ៣០ កញ្ចប់តូច ០៣កញ្ចប់ធំ ថ្នាំប្រភេទ WY ០៤គ្រាប់
២ ទូរស័ព្ទដៃម៉ាក N ចុចពិល ពណ៌ខៀវ០១ គ្រឿង
៣ ដាវសាមូរ៉ៃ០១ដើម
៤ កាំភ្លើងកែច្នៃ០២ដើម
៥ កូនកាបូបស្ពាយពណ៌ខ្មៅ ០១
៦ លុយខ្មែរចំនួន២០០០០រ ( ពីរមុឺនរៀល)
៧ ម៉ូតូ Mslaz ពណ៌ខ្មៅ០១ គ្រឿង
៨ ប្រដាប់ប្រើប្រាស់មួយចំនួន
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕ ដោយ៖  ប៉ែន នួន


ចែករំលែក៖