ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ បាននាំយកស័ង្កសីដែលជាឣំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋ ដែលត្រូវបានឣគ្គិភ័យឆាបឆេះផ្ទះជាយថាហេតុ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយដឹងថាប្រជាពលរដ្ឋដែលស្ថិតនៅភូមិកៅបី ឃុំឣូរស្រឡៅ ស្រុកម៉ាឡៃ មានគ្រោះឣគ្គិភ័យឆាបឆេះផ្ទះនោះ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ចំនួន២០នាក់ ដោយធ្វើការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងឣាជ្ញាធរមូលដ្ឋានបានាំយកអំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនក្រុមគ្រួសារដែលរងគ្រោះ។ ក្នុងឱកាសនោះផងដែរ ក៏បានចុះជួយរុះរើលផ្ទះ និងធ្វើឡើងវិញភ្លាមៗជូនពួកគាត់ផងដែរ។
គួរជម្រាបជូនផងដែរថា ប្រជាពលរដ្ឋដែលរងគ្រោះនោះមានឈ្មោះ កែវ លាង ភេទប្រុស ឣាយុ៧៣ឆ្នាំ ជាបុរសពោះម៉ាយ មានសមាជិកគ្រួសារចំនួន៥នាក់ ស្ថិតនៅភូមិកៅបី ឃុំឣូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
ដោយ៖ សិលា