ភ្នំពេញ៖ ទទួលបានភាពលេចធ្លោខ្លាំងលើវិស័យសិល្បៈជាពិធីការិនី អ្នកនាង ចាន់ កែវនិមលមែន ប៉ុន្តែនាងក៏ជំពប់នឹងរឿងរ៉ាវរិះគន់មួយចំនួនផងដែរ។ អ្វីដែលគេចាប់អារម្មណ៍កាលពីថ្មីៗនេះនាងបានជួបនឹងរឿងរ៉ាវស៊យផ្ទួនៗគ្នាទាំងដំណឹងស្នេហ៍ក្រោយឆាក និងរឿងរ៉ាវដួលជំពប់លើឆាកតន្ត្រី។
អ្នកនាងចាន់ កែវនិមល ធ្លាប់រងការរិះគន់ខ្លាំងក្នុងកម្មវិធីល្បងប្រាជ្ញា Heaven or Hall Cambodia គ្រាដែលមានអ្នកនាង កែវចាន់និមល ជាពិធីការិនី បានលើកជាសំនួរ សួរទៅកាន់ លោក កៅសីហា អំពីតើការបែងចែកផ្លូវគោកជាប៉ុន្មានប្រភេទនៅកម្ពុជា? ខណៈដែលបេក្ខជនឆ្លើយត្រូវប៉ុន្តែកម្មវីធីបែជាឲ្យខុសទៅវិញនោះ។ បន្ទាប់ពីស្ងប់ស្ងាត់ពាក្យចចាមអារ៉ាមរឿងទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយលោក ជា វិបុល មិនបានប៉ុន្មានផង ស្រាប់តែពិធីការិនីអ្នកនាងចាន់ កែវនិមល ជួបរឿងស៊យថ្មីមួយបន្ថែមទៀតគឺដួលទ្រោបនៅលើឆាកតន្រ្ដីកំពុងផ្សាយផ្ទាល់រហូតវីដេអូ និងរូបភាពអ្នកនាងចាន់ កែវនិមល ដែល កម្មវិធី “I Am A Singer Cambodia” រដូវកាលពី២ វគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនោះ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ធ្វើការចែករំលែក យ៉ាងព្រោងព្រាត។ ហេុតការដួលនេះក្រោយពីពិធីការិនីរូបនេះកំពុងតែធ្វើអត្ថាធិប្បាយ តែមិនប្រយ័ត្នដើរជាន់រ៉ូបខ្លួនឯង ក៏ដួលពេញមួយទំហឹងនៅលើឆាកតែម្តង។ទោះជាយ៉ាងណាភ្លាមៗនោះ គេឃើញមានតារាចម្រៀងកញ្ញាតាក់ម៉ា និងពិធីករលោក សុខ រ៉ាស៊ី រួមទាំងក្រុមការងារបានស្ទុះទៅជួយលើកអ្នកនាងចាន់ កែវនិមល ព្រោះតែបារម្ភពីសុវត្ថិភាពពិធីការិនីរូបនេះ ខណៈកាំមេរ៉ាបានបង្វាងទៅទីតាំងផ្សេង ហើយបើទោះបីជារូបភាពនៃការដួលមានតែបន្តិចមែនក៏រូបភាពនេះចាត់ទុកថាជារូបភាពកម្ររបស់សិល្បករនៅលើឆាក។ សារលើកទឹកចិត្ត និងរិះគន់ពេបជ្រាយមានតំណាលគ្នានៃរូបភាពបែបនេះ។ ទោះជាយ៉ាងណានេះក៏ជាបទពិសោធន៍សម្រាប់សិល្បការិនីដទៃដែលនិយមស្លៀកពាក់សម្លៀកបំពាក់ វែងអូសដីដែលធ្លាប់ជាន់រ៉ូបខ្លួនឯងរហូតបណ្តាលឲ្យដួលផងដែរ។ នេះចាត់ទុកថាជាករណីស៊យថ្មីផ្ទួនៗគ្នាតែម្តងសម្រាប់នាងក្នុងឆ្នាំ២០២០នេះតែម្តង ៕ ដោយ៖វឌ្ឍនា