ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលជូនព័ត៌មានថា៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ០២នាក់ និងមិនមានករណីជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលជូនព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះថា៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ០២នាក់ និងមិនមានករណីជាសះស្បើយនោះទេ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ ៖ ១. ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖
គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖
– ចំនួនអ្នកព្យាបាល ៖ ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ (ស្មើនឹង ៩៨,២១% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៥៤នាក់ និងបុរស ២២១នាក់។
• អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨០នាក់ (ស្រ្តី ៥៦នាក់ និងបុរស ២២៤នាក់ – អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន ០៥នាក់ មានដូចខាងក្រោម៖ ) ។

+ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០១នាក់ (ជាស្រ្តីជនជាតិឥណ្ឌា)

+ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ជាបុរសជនជាតិចិន)

+ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ០២នាក់ (ជាបុរសជនជាតិហុងគ្រី និងបុរសជនជាតិបារាំង
+ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន ០១នាក់ (ជាស្រ្តីជនជាតិខ្មែរមកពីសហរដ្ឋអាមេរិក)
២. ករណីវិជ្ជមានវីរុសកូវីដ-១៩ ៖ ចំនួន ០២នាក់។
២. ១. បុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសាំងហ្គាពួ តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ សម្រាករងចាំលទ្ធផលតេស្តលើកទី១ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ០២ យប់។ បន្ទាប់មក នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ គាត់បានចេញដំណើរពីរាជធានីភ្នំពេញតាមរថយន្ត Larryta Minibus នៅវេលាម៉ោង ១៨:៣០នាទីល្ងាច ទៅកាន់អាសយដ្ឋានខាងលើនៅខេត្តសៀមរាប ក្រោយពីធ្វើតេស្តលើក ទី០១ ទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩។ រថយន្តនេះ ជិះមានគ្នា ០៤នាក់ (បុរសជនជាតិបារាំងខាងលើ អ្នក ដំណើរ ០២នាក់ និងអ្នកបើកបរ ) ហើយបុរសជនជាតិបារាំងនេះ ជិះនៅកៅអីខាងក្រោយគេបង្អស់ ព្រមទាំងបានពាក់ ម៉ាស់ជាប់រហូតផងដែរ។ ពេលទៅដល់ផ្ទះ គាត់បានបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅផ្ទះរបស់គាត់នៅខេត្ត សៀមរាប ហើយនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ដែលត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ គាត់ត្រូវ បានធ្វើតេស្តឡើងវិញ ដោយបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្ត សៀមរាប ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនមកធ្វើការវិភាគបញ្ជាក់បន្ថែមនៅវិទ្យាស្ថានប៉ា ជធានីភ្នំពេញ ដែលលទ្ធផលទទួលបាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានបង្ហាញបញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩ ក្នុង អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតាំងពីថ្ងៃទី០៣ខែតុលា ឆ្នាំ២០២០។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ សរុបមានចំនួន ៩៨នាក់ ក្នុងចំនួននេះ មានបុរសជនជាតិបារាំងខាងលើនេះដែរ ដែលក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានធ្វើការ ស្រាវជ្រាវរក និងបានយកវត្ថុសំណាករបស់អ្នកដំណើរតាមជើងហោះហើរជាមួយអ្នកជំងឺនេះ បានចំនួន ៥០% ហើយ លទ្ធផលតេស្តអ្នកទាំងអស់នេះ គឺ អវិជ្ជមានវីរុសកូវីដ-១៩។ ក្រុមការងារ នឹងបន្តយកវត្ថុសំណាកអ្នកដំណើរជាបន្តបន្ទាប់ ទៀត ហើយក្រសួងសុខាភិបាល នឹងជម្រាបជូនសាធារណជននូវលទ្ធផល ប្រសិនបើរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ លើបុគ្គលណាម្នាក់។ ដោយឡែក សម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់នៅខេត្តសៀមរាបបានបញ្ចប់រួចរាល់ ដោយ ក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាប បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ចំនួន ០៣នាក់ (បុគ្គលិក ០២នាក់ (ស្រី ០១ នាក់ ប្រុស ០១នាក់) និងបុរសជាមិត្តភ័ក្ក ០១នាក់) និងអ្នកប៉ះពាល់ប្រយោលចំនួន១០នាក់ (ស្រី ០៩នាក់ និងប្រុស ០១ នាក់) ដែលការវិភាគវត្ថុសំណាករបស់ពួកគាត់ទាំងអស់គ្នា គឺ អវិជ្ជមានវីរុសកូវីដ-១៩។

២.២.ស្រ្តីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរ ពីប្រទេសឥណ្ឌា (ទីក្រុងដេលី) តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ ក្រោយពីធ្វើ តេស្តលើកទី០១ ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ គាត់បានបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅក្នុង សណ្ឋាគារខាងលើនេះ ហើយកូនគាត់ ០២នាក់ ក៏ត្រូវបានគាត់ដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកពីគាត់ដែរ ហើយ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វត្ថុសំណាករបស់គាត់ត្រូវបាន យកទៅធ្វើតេស្តឡើងវិញ ក៏បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ -១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯស្វាមី គាត់ បានចាកចេញពីកម្ពុជា ទៅប្រទេសឥណ្ឌាហើយមុនស្ត្រីរូបនេះ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ (មិនទាន់ត្រឡប់មកវិញ)។ រីឯបុរសត្រូវជាពូរបស់កូន និងកូន ០២នាក់ ត្រូវបានដឹកនាំយកមកដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយដែរ នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺ សរុបមានចំនួន ៨៤នាក់ (ក្នុងចំនួននេះ មាន ស្ត្រីជនជាតិឥណ្ឌាខាងលើនេះដែរ) ។ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តការស្រាវជ្រាវ រកអ្នកប៉ះពាល់ជាបន្តទៀត ហើយក្រសួង នឹងជម្រាបជូនសាធារណជននូវលទ្ធផលនៃការស្រាវជ្រាវ ប្រសិនបើមាន អ្នកណាម្នាក់ ត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ -១៩។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាច ទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិ បាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖