ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០បានចាត់ឲ្យ លោករស់ សុភ័ក្ត បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌ ។
សូមបញ្ជាក់ថា នេះជាថ្ងៃទី៣ ហើយ ដែលភ្នាក់ងារក្រុមហ៊ុនសុិនទ្រីធ្វើកូដកម្មមិនចេញប្រមូលសំរាម ។ រយៈពេល៣ថ្ងៃនៃការធ្វើកូដកម្មនេះ គណៈបញ្ជាការឯកភាពខណ្ឌបានបញ្ចេញកម្លាំងចុះប្រមូលសំរាមនៅតាមទីតាំងដែលបងប្អូន ប្រជាពលរដ្ឋ ចាក់គរទុក ជាមួយគ្នានេះដែរលោកអភិបាលរងខណ្ឌបានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មេត្តាវិចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ភ្នាក់ងារអនាម័យតាមសង្កាត់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមកប្រមូល។
លោកអភិបាលរងខណ្ឌសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងសហការរីករាយជាមួយក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅបន្តទៀត៕ដោយ៖ ស សម