ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងAK-47ចំនួន២ដើមមានគេយកទៅប្លុងចោលត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្តកិច្ច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ដោយមានកិច្ចសហការល្អពីប្រជាពលរដ្ឋ កាលពីវេលាម៉ោងជិត៣រំលងអធ្រាត្រឈានចូលថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ នគរបាលបានទៅយកកាំភ្លើងវែង ម៉ាក AK-47 ចំនួន២ដើម ដែលមានអ្នកយកទៅប្លុងចោលនៅចំណុចតាមផ្លូវឡើងលើភ្នំ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុដើម្បីយកមករក្សាទុកនិងស្រាវជ្រាវបន្ត។ 

លោកស្នងការបន្ថែមថា ជាមួយនឹងកាំភ្លើងAK-47 ចំនួន២ដើមនេះក៏មានបង់កាំភ្លើងចំនួន២ និងគ្រាប់កាំភ្លើងAKចំនួន ១១គ្រាប់ផងដែរ ដែលបច្ចុប្បន្នបានយកមករក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖