Barcelona និង Paris Saint-Germain បានឈានដល់កិច្ចព្រមព្រៀងផ្ទេរ Rafinha Alcantara សម្រាប់ការផ្ទេរដោយឥតគិតថ្លៃ ដោយក្លិបបារាំងប្តេជ្ញាចំណាយប្រាក់៣លានអឺរ៉ូជាប្រាក់លើកទឹកចិត្ត។
សារព័ត៌មាន Mundo Deportivo បានរាយការណ៍ថា កីឡាកររូបនេះបានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដើម្បីបំពេញកិច្ចព្រមព្រៀងទោះបីជាវាមិនគ្រប់គ្រាន់សម្រាប់ការចុះហត្ថលេខាយក Memphis Depay ពី Lyon បរាជ័យក៏ដោយ។
កិច្ចពិភាក្សាបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទ ហើយរហូតដល់យឺតពេលនៅក្នុងដំណើរការនេះ Rafinha មានសង្ឃឹមថានឹងស្នាក់នៅ Camp Nouយ៉ាងហោចណាស់រហូតដល់ទីផ្សារដោះដូរនៅរដូវរងារ។
Rafinha មិនបានទទួលនូវអ្វីដែលគាត់គិតថាជាការផ្តល់ជូនគួរឱ្យចាប់អារម្មណ៍នោះទេ រហូតមកដល់រដូវក្តៅនេះ ប៉ុន្តែឱកាសចូលរួមជាមួយNeymar, Kylian Mbappe និង Marco Verratti គឺគ្រប់គ្រាន់ដើម្បីល្បួងចិត្តគាត់។
នៅដើមរដូវកាលដោះដូរកីឡាករក្លិប Barcelona សង្ឃឹមថានឹងទទួលបានប្រាក់ផ្ទេរប្រហែល១៦ លានអឺរ៉ូ ប៉ុន្តែរឿងនោះមិនបានកើតឡើងទេ ។
ចំពោះលោក Thomas Tuchel គ្រូបង្វឹកក្លិប Paris Saint-Germain កំពុងទទួលបានកីឡាករម្នាក់ដែលអាចធ្វើការក្នុងមុខតំណែងជាច្រើន និងមានតម្លៃធូរថ្លៃដែលអាចជំនួសកីឡាករដែលចាកចេញដូចជា Eric Maxim និង Choupo-Moting ជាដើម ៕ដោយ៖ភារៈ