ព័ត៌មានទាន់ហេតុការណ៍៖

Djokovic ឈ្នះការប្រកួតលើកទី៣៥ ក្នុងឆ្នាំ២០២០ឈានចូលវគ្គ៨នាក់ចុងក្រោយកម្មវិធី Roland Garros

ចែករំលែក៖

Novak Djokovic បានរកឃើញជ័យជម្នះលើកទី៣៥របស់គាត់ក្នុងឆ្នាំ២០២០ និងបានកក់កន្លែងទៅកាន់វគ្គពាក់៨ក្រុមនាក់ចុងក្រោយនៃកម្មវិធី Roland Garros ជាលើកទី១៤ ជាមួយនឹងជ័យជម្នះ ៦-៤, ៦-៣ និង៦-៣ លើកីឡាករ Karen Khachanov របស់រុស្ស៊ី

កីឡាករវាយតឺន្នីសលេខ១ពិភពលោកដែលឈ្នះជើងឯកទីនៅទីក្រុងប៉ារីស និងជើងឯកអាជីព១៨ កម្មវិធី Grand Slam នឹងត្រូវតតាំងជាមួយកីឡាក Pablo Carreno Busta របស់អេស្ប៉ា ក៏កីឡាករ Daniel Altmaier របស់អាឡឺម៉ង់ដណ្តើមយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

Djokovic ដែលវាយឈ្នះអ្នកឈ្នះចំនួន៤៤នាក់នោះមិនទាន់បានធ្លាក់ចេញពីការ ប្រកួតនៅឡើយទេដោយចាញ់តែ២៥ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំង៤ជុំ។ កីឡាករលំដាប់ទី១ ពិភពលោករូបនេះបាននិយាយថាវាជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយខ្ញុំពិតជារីករាយក្នុងការឈ្នះក្នុងសិតមួយៗ។ វានឹងក្លាយជាលើកទី១១ របស់គាត់ (កីឡាករ Karen Khachanov) នៅប៉ារីសផងដែរ

Djokovic បានកសាងស្នាដៃឡើងវិញ ក្រោយពីមានឧប្បត្តិហេតុកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគាត់ត្រូវបានខកខានប្រកួតក្នុងកម្មវិធី US Open ដោយសារការវាយកូនបាល់ត្រូវចំចៅក្រមជួរឈរនៅពីក្រោយគាត់ពេលកំពុងប្រកួត

ដោយ៖ភារៈ


ចែករំលែក៖