ព័ត៌មានទាន់ហេតុការណ៍៖

ការកំណត់លទ្ធផលនៃការប្រកួតជាគូផ្នែកនារីកម្មវិធី French Open ត្រូវបានស៊ើបអង្កេត

ចែករំលែក៖

ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានបញ្ជាក់ថា ការស៊ើបអង្កេតមួយបានចាប់ផ្តើមពាក់ព័ន្ធនឹងការកំណត់លទ្ធផលនៃការប្រកួតក្នុងជុំទីនៃ French Open ផ្នែកនារី

ក្រុមមន្រ្តីបានចាប់ផ្តើមស៊ើបអង្កេតតាំងពីថ្ងៃទី ខែតុលាបន្ទាប់ពីមានការសង្ស័យនៃ ការក្លែងបន្លំការរៀបចំការប្រកួត និងមានអំពើពុករលួយនៅក្នុងកីឡាវាយតឺន្នីនេះ ដែលការ ស៊ើបអង្កេតទំនងជាចំណាយពេលច្រើនសប្តាហ៍

ប្រភពដែលជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់សារព័ត៌មាន BBC ថាការស៊ើបអង្កេតផ្តោតលើកីឡាករមួយចំនួនដូចជា Andreea Mitu និងPatricia Maria, Sizikova និង Madison Brengleចំណែកកីឡាការិនីរុស្ស៊ី Sizikova និងកីឡាការិនីអាមេរិ Brengle ដែលប្រកួតគ្នាដោយលទ្ធផល ៧-៦ (១០-៨) ៦-៤ លើក្រុមរ៉ូម៉ានីក៏ត្រូវបានស៊ើបអង្កេតដែរ

លោក Alexei Selivanenko អនុប្រធានសហព័ន្ធកីឡាវាយតឺន្នីសរុស្ស៊ីបានប្រាប់គេហទំព័រកីឡាវាយតឺន្នីសដោយឆ្លើយតបនឹងរបាយការណ៍ក្នុងស្រុកអំពីបញ្ហានេះថា ដរាបណាមិនមានឯកសារផ្លូវការ វាឆាប់ពេកក្នុងការធ្វើអត្ថាធិប្បាយលើអ្វីដែលកីឡាវាយតឺន្នីសបានកំណត់គោលនយោបាយអត់ឱនចំពោះករណីប្រភេទនេះ

ពាក់ព័ន្ធនឹងការស៊ើបអង្កេតខាងលើ អង្គភាពសុចរិតភាពកីឡាវាយតឺន្នីសនិងសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះបញ្ហាខាងលើនេះទេ៕ដោយ៖ភារៈ


ចែករំលែក៖