ខេត្តកោះកុង៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ០៦ រោច ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០២០ មន្ត្រីសង្ឃសាលាអនុគណស្រុកស្រែអំបិល ខេត្តកោះកុង សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ចុះចាប់សង្ឃក្លែងក្លាយមិនមានលិខិតអនុញ្ញាត ឬ ឆាយា សង្ឃដិការបញ្ជាក់ថាភេទជាអ្នកបួសត្រឹមត្រូវដែរមាន(ស្រុកកំណើតនៅខេត្តសៀមរាប)ជិះឡានដើររៃអង្គាសបច្ច័យតាមផ្សារ ទីប្រជុំជន ឬទីកន្លែងផ្សេងៗក្នុងស្រុកស្រែអំបិល។
ឥឡូវត្រូវបានចាប់ផ្សឹករួចបញ្ជូនទៅសមត្ថកិច្ចធ្វើការតាមនីតិវិធី។ សាលាអនុគណស្រុកស្រែអំបិលសូមអំពាវនាវដល់សាលាអនុគណគ្រប់ស្រុក ព្រមទាំងសាលាគណគ្រប់ខេត្តក្រុងនិងប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់សហការទប់ស្កាត់សង្ឃក្លែងក្លាយដើររៃអង្គាសឬបិណ្ឌបាត្រ សូមមេត្តាយកព្រះទ័យនិងយកចិត្តទុកដាក់ កុំឲ្យខូចគេអ្នកបួសត្រឹមត្រូវឬខូចព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ៕ដោយ៖ស សម