ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន​ គ្រោងដកចេញ​បម្រាម​ធ្វើដំណើរ​ ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន១២

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុនគ្រោងលុបចោលការហាមឃាត់ក្នុងការធ្វើដំណើរទៅកាន់ចិននិងប្រទេសចំនួន ១១ ផ្សេងទៀតនៅខែក្រោយនេះក្នុងនោះវៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏មានឈ្មោះក្នុងប្រទេសទាំង១២នេះដែរ នេះបើតាមកាសែតក្នុងស្រុកជប៉ុន Yomiuri បានរាយការណ៍នៅថ្ងៃទី ខែតុលាឆ្នាំ២០២០ម្សិលមិញនេះ

កាសែត Yomiuri បាននិយាយថា ប្រទេសជប៉ុនគ្រោងនឹងបើកឲ្យមានការធ្វើដំណើរឡើងវិញកាន់ប្រទេស និងតំបន់ចំនួន១២ ផ្សេងទៀតរួមមាន៖តៃវ៉ាន់ អូស្ត្រាលី នូវែ​ហ្សេឡង់ សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម និងម៉ាឡេស៊ី ខណៈប្រទេស និងតំបន់ទាំងនេះ ត្រូវបានមើលឃើញថា អាចគ្រប់គ្រងជំងឺ COVID-19 បាន ពិសេសនូវែ​ហ្សេឡង់ និងវៀតណាមខណៈថៃមិនមានករណីឆ្លងក្នុងស្រុកប៉ុន្មានថ្ងៃមកហើយ និងរាយការណ៍ពីករណីឆ្លងពីបរទេសប៉ុណ្ណោះ

យ៉ាងណាមិញ ជប៉ុនដែលបច្ចុប្បន្នកំពុងហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសនិងតំបន់ចំនួន ១៥៩ បន្តណែនាំឲ្យអ្នកធ្វើដំណើរជៀសវាងចំពោះការធ្វើដំណើរណាដែលមិនចាំបាច់ និងមិនសំខាន់ទៅកាន់ប្រទេសទាំង ១២នោះដដែល

ជាក់ស្តែងកន្លងទៅ ជប៉ុនក៏បានបន្ធូរបន្ថយការធ្វើដំណើរទៅមករួចហើយជាមួយកូរ៉េខាងត្បូង និងវៀតណាម ពីខែតុលាទៅ អ្នកកាន់បណ្ណអនុញ្ញាតស្នាក់នៅរយៈពេលវែង ក៏អាចចូលជប៉ុនដែរបន្ទាប់ពីរដ្ឋាភិបាលចាប់ផ្ដើមបន្ធូរបន្ថយវិធានការរបស់ខ្លួនក្នុងការទប់ស្កាត់ការរាលដាលជំងឺ COVID-19 ដោយអនុញ្ញាតឲ្យអ្នកដំណើរ ពិសេសពាណិជ្ជករអាចចូលទឹកដីខ្លួនបាន

ដោយឡែកបើតាមសារព័ត៌មាន Nikkei ​នៅថ្ងៃពុធទី ខែតុលាថ្មីៗនេះក៏បានរាយការណ៍ថា ជប៉ុននឹងកាត់បន្ថយរយៈពេលសប្តាហ៍នៃការធ្វើត្តាឡីស័កសម្រាប់អ្នករកស៊ីមួយចំនួន ចំពោះវិធានការនេះ នឹងអនុវត្តចំពោះជនជាតិជប៉ុនដែលវិលត្រឡប់មកវិញ និងអ្នកកាន់ទិដ្ឋាការយៈពេលវែងពួកគេមួយចំនួន នឹងត្រូវបានលើកលែងពីការធ្វើត្តាឡីស័កផងដែរ ក្រោយការធ្វើតេស្តរួចរាល់

គួរបញ្ជាក់ថា អ្នកដែលអាចទទួលបានការអនុគ្រោះនេះ ក៏ត្រូវបញ្ចេញកំណត់ត្រានៃការធ្វើដំណើររបស់ពួកគេ និងលទ្ធផលតេស្តអវិជ្ជមាននៅពេលមកដល់ព្រលានយន្តហោះ ហើយពួកគេ ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈផងដែរ៕ដោយ៖ស តារា


ចែករំលែក៖