ខេត្តពោធិ៍សាត់៖ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ៖ នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កំពស់ទឹកបានកេីនឡេីងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន (កម្ពស់ទឹកស្ទឹងក្រុងពោធិ៍សាត់ ៥,៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ) ដែលបង្ករឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ និងតំបន់មួយចំនួន ក្នុងខេត្តពោធិ៍សាត់។
ជាមួយគ្នានេះផងដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បាន និងកំពុងសហការជាមួយអាជ្ញាធ័រពាក់ព័ន្ធ ក្នុងការចូលរួមជួយចុះអន្តរាគមន៍ និងទប់ស្កាត់ជំនន់ទឹកភ្លៀងតាមដងផ្លូវ ដោយដឹកជញ្ជូនខ្សាច់ និងកងកំលាំងចាំជួយប្រជាពលរដ្ឋ តាំងពីពេលកេីតហេតុ រហូតមកទល់ពេលនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និងផ្អាកការធ្វើដំណើរនៅតំបន់ដែលរងផលប៉ះពាល់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕
ដោយ៖សិលា