ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ នារីគឺជាកម្លាំងចលករជួយការងារសង្គមបានយ៉ាងច្រើន មិនថាកាលៈទេសៈណាឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានបញ្ជាក់ថា៖ នារីគឺជាកម្លាំងចលករជួយការងារសង្គមបានយ៉ាងច្រើន មិនថាកាលៈទេសៈណាឡើយ។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បែបនេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយនារីដែលមានជីវភាពខ្វះខាត ចំនួន១២០គ្រូសារនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនាព្រឹក ថ្ងៃសៅរ៍ ៨រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំខណ្ឌឫស្សីកែវ។
លោកស្រីក៏បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយកគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានធ្វើឲ្យកាន់តែប្រសើរឡើងនូវមនុស្ស ផ្លូវ ទឹក ភ្លើង ដោយប្រកាន់ខ្ជាប់នូវបាវចនាកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ។
លោកស្រីក៏បានកោតសរសើរដល់នារីគ្រប់លំដាប់ថ្នាក់ក៏ដូចជាថ្នាក់ដឹកនាំខណ្ឌឫស្សីកែវ បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកស្រីបានបន្តទៀតថា បើទោះបីជាក្នុងដំណាក់កាលដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលមានចំណាត់ការ និងវិធានការយ៉ាងតឹងរឹុង ក្នុងការទប់ស្កាត់បានទាន់ពេលវេលា ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ។ ជាពិសេស ការជួបជុំថ្ងៃនេះក៏បានបង្ហាញអំពីប្រទេសជាតិមានសុខសន្តិភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អនុសាខាសមាគមន៍នារីគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី និងក្រុមការងារចុះជួយសង្កាត់ ដែលតែងចុះជួបសំណេះសំណាល និងនាំយកនូវអំណោយមកឧបត្ថម្ភដល់គ្រួសារដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ-១៩នេះផងដែរ ។
លោកស្រីក៏បានផ្តល់អនុសាសន៍ដល់អង្គពិធីមានដូចតទៅ៖ ទី១. ប្រជាពលរដ្ឋត្រូវរក្សាគម្លាតសង្គម និងថែរក្សាអនាម័យ ស្របតាមវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ ទី២.អាជ្ញារធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមប្រព្រឹត្តតែអំពើល្អ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុង
ខណ្ឌឫស្សីកែវឲ្យបានកាន់តែប្រសើរឡើង ការពង្រឹងនូវ ភូមិ ឃុំ មានសុវត្ថិភាព និង
ជំរុញដល់ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងជំរុញដល់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ការចុះឈ្មោះបោះឆ្នោត ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ទី៣. អាជ្ញាធរខណ្ឌត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងមន្ទីរផែនការរាជធានីភ្នំពេញ ក្នុងពន្លឿន ជំរុញបន្ថែម​ទៀត​ក្នុងការពិនិត្យ និងធ្វើឲ្យកាត់តែមានសុក្រិតភាព​ក្នុងការកំណត់​អត្តសញ្ញាណគ្រួសារកីក្រកម្រិត ១ និងកម្រិត២ ដើម្បីទទួល​បានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ។
ទី៤. ស្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងសមត្ថភាព​ខ្លួនឯង ដើម្បី​មានលទ្ធភាព ដឹកនាំ និងទទួល​ខុសត្រូវ​លើការងារនិងតួនាទីរបស់ខ្លួន ។ អំណោយសម្រាប់ថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកស៊ីអ៉ីវ ២យួរ ត្រីខកំប៉ុង ១យួរ ទឹកសុទ្ធ១កេស អាល់កុល១ដប និងថវិកាមួយចំនួន ៕ សំរិត


ចែករំលែក៖