ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចថ្មើរជើងលេខ៥៣ បានជួយសង្គ្រោះស្ត្រីដែលកំពុងសម្រាលកូនដំបូងនៅលើផ្ទះដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងបានដោយជោគជ័យ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០កម្លាំងកងទ័ពកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ បានជួយសង្គ្រោះស្ត្រីឈ្មោះ ពៅ វនី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងសម្រាលកូនដំបូងនៅលើផ្ទះគាត់ដោយគ្មានគ្រួពេទ្យទៅដល់ ខណៈដែលផ្ទះរបស់ស្ត្រីសម្រាលកូននេះកំពុងតែមានការជន់លិចដោយជំនន់ទឹកភ្លៀង។

ក្រោយពីកម្លាំងទ័ពជួយសម្រាលកូនស្ត្រីរូបនេះរួចមកក៏បានបញ្ជូនស្ត្រីរូបនេះមកកាន់មណ្ឌលសុខភាពឃុំបូរ ប្រកបដោយសុខភាព ដោយសុវត្ថិភាព ។ កងកម្លាំងទ័ព អនុវត្តបទបញ្ជា និងទិសស្លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលថ្លែងថា៖ ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន ! ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖