ខេត្តប៉ៃលិន៖នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោកស្រីបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំសមាជិក សមាជិកាសាខា មន្រ្តីប្រតិបត្តិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ខេត្ត ដោយមានការចូលរួមពីកងកម្លាំង យោធា តំបន់ប្រតិបត្តិការសឹករង អាជ្ញាធរមូលដ្ឋានផងបានចុះជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងនាំយកស្បៀងអាហារ ថវិកាមួយចំនួនធំដើម្បីចែកជូនបងប្អូនទាំងនោះជាកាជួយដោះស្រាយបញ្ហាក្នុងគ្រាលំបាកមួយគ្រា នៅក្នុងភូមិសាស្ត្រ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕
ដោយ៖ ស សារ៉េត