ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំង និងដំឡើងឋានន្តរស័ក្តិដល់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ១៦រូប

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ គឺ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំង និងដំឡើងឋានន្តរស័ក្តិដល់នាយទាហានចំនួន ១៦រូប។

ក្នុងការតែងតាំង និងដំឡើងឋានន្តរស័ក្តិនេះ មានដូចជា ការតែងតាំងមុខតំណែង រដ្ឋលេខាធិការក្រសួងការពារជាតិចំនួន៦រូប តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ២រូប ដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ៦រូប និងដំឡើងឋានន្តរស័កជាឧត្តមសេនីយ៍ឯក២រូប។

ការតែងតាំង និងដំឡើងឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងស្របតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។ 

ក្នុងនោះត្រាស់បង្គាប់ ដំឡើងឋានន្តរសក្កិ ដល់នាយទាហានថ្នាក់ឧត្តមសេនីយ៍ន នៃកងយោធលពលខេមរៈភូមិន្ទចំនួន ៦រូបថ្នាក់នាយឧត្តមសេនីយ៍ ដូចខាងក្រោម៖ 

១-ឧត្តមសេនីយ៍ឯក ហម គិន អត្តលេខ ០០០០៧០

២ -ឧត្តមសេនីយ៍ឯក មាស ថង អត្តលេខ ០០០០៩៤

៣ -ឧត្តមសេនីយ៍ឯក តេង ឈួន អត្តលេខ ០០០៣១៧

៤ -ឧត្តមសេនីយ៍ឯក ជា សារ៉ន អត្តលេខ ០០០០៩០

៥ -ឧត្តមសេនីយ៍ឯក ម៉ៅ សែន  អត្តលេខ ០០០១១៧

៦ -ឧត្តមសេនីយ៍ឯក ម៉ាត់ ជាឡា អត្តលេខ ០០០៤៣៩។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យដែលចេញដោយប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ សូមអានខ្លឹមសារទាំងស្រុង ៕

 

 

 

ដោយ៖ សិលា


ចែករំលែក៖