ព័ត៌មានទាន់ហេតុការណ៍៖

អាតូចទៅបុកអាធំបណ្តាលអោយស្លាប់ខ្លួនឯងនៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅយប់ថ្ងៃទី១១.ខែតុលា ឆ្នាំ២០២០ នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧-២០៨  មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ទឹកប្រាក់លាយក្រហម ពាក់ស្លាកលេខព្រះ សីហនុ 1B-2862  មានទិសដៅចេញពីខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ជី វិន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត លុះមកដល់ចំណុចខាងលើបានរេចង្កូតមកខាងឆ្វេងដៃបុកជាមួយរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-8650 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន CHLL មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ដាំ វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះ១៣ ផ្លូវកៅស៊ូ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ  បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។ ករណីនេះសមត្ថកិច្ចបានចាត់ចែងតាមនីតិវិធី ដោយនាំយកវត្ថុតាងរថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងនាំខ្លួនអ្នកបើកបររថយន្តមកសួរនាំបន្តទៀត ដើម្បីដោះស្រាយតាមនីតិវិធី៕ឆ្លាម សមុទ្រ


ចែករំលែក៖