ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រីហោ​ណាំហុងជួបសមភាគីចិន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបប្រជុំការងារជាមួយឯកលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែតុលា
២០២០លោកឧបនាយករដ្ឋមន្ត្រី បានលើកជាអាទិ៍ថា ការប្រើប្រាស់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ ដើម្បីអនុវត្តន៍គម្រោងចំនួន៨ រួមមាន៖
-គម្រោងត្រៀមចុះហត្ថលេខាមាន៖
-គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។
-គម្រោងសាងសង់ផ្លូវជាតិលេខ71C
-គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧
-គម្រោងជម្រុញផលិកម្មស្រូវ និងនាំចេញអង្ករ។

-គម្រោងដែលកំពុងរៀបចំមាន៖
-គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត
-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។
-ក្នុងឱកាសនេះដែរលោកឧបនាយករដ្ឋមន្ត្រី ស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០.០០០តោន។
-លោកឧបនាយករដ្ឋមន្ត្រី លើកទៀតថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយ(ដែលបានចុះអនុស្សារណរួចហើយ) និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឲ្យបានឆាប់។
-ឆ្លៀតឱកាសនេះដែរលោក ឧបនាយករដ្ឋមន្ត្រី បានលើកថាកន្លងមកមិត្តចិនបានទិញកសិផលយើងបានច្រើនមួយចំនួនហើយ ដូចជាចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទីជាដើម ខ្ញុំក៏បានស្នើមិត្តចិនជួយទិញឲ្យបានច្រើនថែមទៀត ព្រមទាំងស្នើឲ្យមិត្តចិនជួយទិញៈ ម្រេច ទុរេន ស្ករស ផ្លែតាង៉ែន។ល។
-លើសពីនេះលោក ឧបនាយករដ្ឋមន្ត្រី ស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍កសិកម្ម។
-លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកករណីវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន ស្នើភាគីមិត្តចិនផ្តល់វ៉ាក់ សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។

-លោក វ៉ាង យី បានលើកជាអាទិ៍ដូចតទៅ៖
-រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនៈកិច្ចរបស់ សម្ដេចតេជោ កាលពីខែកុម្ភៈកន្លងមក។
ការចុះហត្ថលេខា FTA នៅពេលនេះ គឺដោយសារសម្ដេចតេជោ និងលោក ឧបនាយករដ្ឋមន្ត្រី បានខិតខំកន្លងមក។
-ក្រោយ Covid-19 ចិន និងកម្ពុជានឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា។
-វិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយCovid-19 ទេ តែកាន់តែមានច្រើន។
-ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន950លានយាន់(ប្រហែល140លានដុល្លារ)។
-ចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនិងCovid-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប
-សន្យានាំចូលកសិផលកម្ពុជាថែមទៀតដែលមានគុណភាព តាមសំណើរបស់កម្ពុជា។
-ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។
-ចិនបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល ស្នើឲ្យកម្ពុជាគាំទ្រ។
លោកវ៉ាង យី ក៏បានកោតសរសើរសម្ដេចតេជោ ដែលបានទប់ស្កាត់Covid-19 បានជោគជ័យ។លោកឧបនាយករដ្ឋមន្ត្រីបានឆ្លើយថា កម្ពុជានឹងចិន បានទទួលជោគជ័យរួមក្នុងការទប់ស្កាត់ Covid-19។

មុនបញ្ចប់លោក វ៉ាង យី បានលើកថា លោកឧបនាយករដ្ឋមន្ត្រី ជាមិត្តចាស់របស់ចិនជាអ្នកការទូត និងនយោបាយជើងចាស់ដែលគាត់សុំរៀនសូត្រតាម៕

ដោយ៖ សូរិយា


ចែករំលែក៖