ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាវ៉ាជែងទាក់ដៃចង្កូតដួលចូលរថយន្តកិនស្លាប់ម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយបុរសម្នាក់ទៀតរបួសធ្ងន់ ខណៈពេលជិះម៉ូតូមួយគ្រឿងគ្នាពីរនាក់វ៉ាជែងរថយន្តទាក់ដៃចង្កូតបណ្ដាលឱ្យដួលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទី ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវជាតិលេខ ៦ Aត្រង់ចំណុចមុខដីឡូត៍គ្មានលេខមួយកន្លែងក្នុងភូមិបាក់ខែងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ បងស្រីណា អាយុ ៣១ ឆ្នាំមានមុខរបរនៅផ្ទះមានស្រុកកំណើតនៅភូមិដូនធីឃុំបុសខ្នុរស្រុកចំការលើខេត្តកំពង់ចាម ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ125ស៊េរីឆ្នាំ 2020ពណ៌ខ្មៅគ្មានស្លាកលេខ។

ចំណែកបុរសដែលឌុបស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយរងរបួសស្រាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុនារីរងគ្រោះជិះម៉ូតូមួយគ្រឿងពីរនាក់ធ្វើដំណើរចេញពីខេត្តកំពង់ចាមមករាជធានីភ្នំពេញដើម្បីមកជួសឈាមចូលរៀននៅសាលាគុកពីរយេស៊ូនៅរាជធានីភ្នំពេញធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦Aក្នុងទិសដៅពីជើងទៅត្បូងខណៈពេលមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តមួយគ្រឿងធ្វើដំណើរស្របទិសដៅគ្នាមិនទាន់ផុតផងក៏មានរថយន្តមួយគ្រឿងទៀតមកពីក្រោយបានម៉ូតូជនរងគ្រោះខាងស្ដាំដៃបណ្តាលអោយកៀរទាក់ដៃចង្កូតដួលខ្ទាតនារីរងគ្រោះអង្គុយពីក្រោយចូលខាងមុខរថយន្តមួយគ្រឿងទៀតបណ្ដាលអោយកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានបន្តទៀតថា  បន្ទាប់ពីកើតហេតុរថយន្តមិនចាំម៉ាកទាំង ២គ្រឿងបានបើកគេចខ្លួនបាត់ស្រមោលបន្សល់តែសពនារីរងគ្រោះនិងម៉ូតូនឹងជនរងគ្រោះម្នាក់របួសស្រាលនៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុធ្វើការយកសពជនរងគ្រោះដាក់នៅក្នុងរថយន្តសាម៉ុយនឹងទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតផងដែរ៕ ដោយ ៖ រ៉ារ៉ា


ចែករំលែក៖