ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង៤៖៣០នាទីល្ងាច នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុសិ្ត៍និងខណ្ឧបង្រ្កាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវលំ ក្រុមទី៧ ភូមិឡកំបោរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យ៥នាក់មាន៖

ឈ្មោះ សាន់ដេពិសិដ្ឋ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឡកំបោរសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។

២-ឈ្មោះ នឿន វ៉ាន់ ភេទប្រុសអាយុ១៤ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។  

សម្ភារដកហូតមាន៖ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូចជារបស់សាន់ដេ ពិសិដ្ឋ។

៣-ឈ្មោះ  ម៉ៅ យ៉ូយ ភេទប្រុសអាយុ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

៤-ឈ្មោះ សួន ស័ក្ក ភេទប្រុសអាយុ១៨ ឆ្នាំជនជាតិខ្មែរមានទីលំនៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៥- ឈ្មោះ ហេម សុខណារ៉េត ភេទប្រុសអាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។  

សម្ភារដកហូតមាន៖

១-ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូចនឹងក្រាមពណ៌ស ចំនួន០១ដុំធំ។

  អាវុធកែច្នៃចំនួន០១ដើម។

សរុប២គោលដៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជីណា


ចែករំលែក៖