ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ សេចក្តីព្រាងច្បាប់ចំនួនពីរត្រូវបាន លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប លើកយកមកប្រជុំពិភាក្សា​ផ្ទៃក្នុង

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួនពីរត្រូវបានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា​ លើកយកមកប្រជុំពិភាក្សា​ផ្ទៃក្នុង ក្រោមអធិបតីភាព​ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ លោកអនុប្រធាន លោកស្រីលេខាធិការ និងលោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការ ដើម្បីត្រៀមជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាលនាពេលខាងមុខ។

សូមបញ្ជាក់ថា​ សេចក្តីព្រាងច្បាប់ចំនួនពីររួមមាន៖
១-​ សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។
២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
កិច្ចប្រជុំផ្ទៃក្នុងនេះធ្វើឡេីង​ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០​ នៅសាលប្រជុំគណៈកម្មការទី២ នៃវិមានរដ្ឋសភា៕

ដោយ៖ សិលា


ចែករំលែក៖