ភ្នំពេញ៖ នៅព្រឹកថ្ងៃ ឣង្គារ ១១រោច ខែឣស្សុជ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនិឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំ ដោយទទួលបានផែនការពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត, លោកឧត្តមសេនីយ៍ទោ ចាន់ គតិខុម ស្នងការរងចុះបញ្ជាដឹកនាំទទួលខុសត្រូវនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែតុលា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សាធារណៈជូនប្រជាពលរដ្ឋ ដោយបានដាស់តឿនដល់លោកអធិការ អធិការរង -នាយប៉ុស្តិ៍ និងលោកនាយផ្នែកទាំងអស់ឱ្យយកចិត្តទុកដាក់ពង្រឹងលើការបង្ការទប់ស្កាត់នូវបញ្ហាបទល្មើសលួច ឆក់ ប្លន់ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន៕ដោយ៖ ចន្ទ លីហ្សា